ព័ត៌មាន
សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអញ្ជើញចូលរួមពិធីកាន់បិណ្ឌនៅវត្តវាំងចាស់នាថ្ងៃភ្ជុំធំនេះ
នៅព្រឹកថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌិតប្រពៃណីជាតិ ព្រះពុទ្ធសាសនា ក្នុងទឹកចិត្តជ្រះថ្លា បំផុត ជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្រុកឧត្តុង ខេត្តកំពង់ ស្ពឺ។ នៅលើសាលាធម្មសភា នៃទីអារាមវត្តវាំងចាស់ ក្នុងថ្ងៃបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម លោកជំទាវ ឥស្សរជន ជាន់ខ្ពស់តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជា ណាចក្រកម្ពុជា និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ អញ្ជើញបូជាទៀងធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅបូជាចំពោះ ព្រះ ពុទ្ធរូបអង្គតូច អង្គធំ បូជាទៀងធូបផ្កាភ្ញីទឹកអប់ ប្រេងម៉្សៅ នំចំណីថ្វាយចំពោះរូបថតអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោ គាធិបតី ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ឧបាសក លីន គ្រី ត្រូវជាលោកតា លោកយាយ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាឪពុកធំ លោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍ អគ្គមហាឧបាសិកាពិទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ត្រូវជាម្តាយមីង ដើម្បីជាកិច្ចរំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ជាពិសេសរំលឹកដល់គុណបុណ្យព្រះសម្មាសម្ពុទ្ធព្រះបរមគ្រួនៃយើង ដែលព្រះអង្គបានត្រាស់ដឹង នូវអនុន្តរសម្មាសម្ពុទ្ធធិញៀន និងព្រះធម៌ដ៏វិសេសវិសាល បន្សល់ ទុកឲ្យកូនចៅ ពុទ្ធបរិស័ទ ដែលកាន់សាសនាព្រះពុទ្ធ បានគោរពប្រតិបត្តិចាប់តាំងពីដើមតរៀងមក រហូតមកដល់ បច្ចុប្បន្ននិងទៅអនាគត។
បន្ទាប់ពីពិធីថ្វាយនូវគន្ធពិដោដល់ព្រះ បារមីព្រះពុទ្ធរូបគ្រប់អង្គរួចមក សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និង ពុទ្ធបរិស័ទទាំងអស់ អញ្ជើញថ្វាយបង្គុំព្រះពុទ្ធរូប និងថ្វាយបង្គុំព្រះសង្ឃ ព្រមទាំងសមាទានសិល៍ ជាកិច្ចរំលឹកគុណ បុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ក្រោមកិច្ចដឹកនាំរបស់លោកអាចារ្យ និងព្រះគ្រួចៅអធិការវត្តវាំងចាស់។ សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ទាំងអស់ និងពុទ្ធបរិស័ទទីជិតឆ្ងាយ បានធ្វើបទនមសិកាព្រះរតនត្រ័យ សមាទានសិល៍ រំលឹកដល់ព្រះសម្មា សម្ពុទ្ធព្រះបរមគ្រួនៃយើង ដែលព្រះអង្គត្រាសដឹង នូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិជារៀងដរាប រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។ ពុទ្ធឱវាទនិងធម៌វិន័យរបស់ព្រះពុទ្ធបរមគ្រួ គឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ឲ្យប្រកាន់នូវអំពើល្អ អំពើជាកុសល លះ បង់នូវអំពើបាប អំពើជាអកុសល ដើម្បីសាងនូវកុសលទាន តម្កល់ទុកសំរាប់អនាគតជាតិ ពិសេសទៅទៀតនោះ ពុទ្ធ បរិស័ទគ្រប់រូបត្រូវតែគោរពប្រតិបត្តិ និងដឹងគុណចំពោះបុព្វការីជន មានមាតាបិតាទាំងរូបលោកនៅមានអាយុសង្ខាក្តី ឬទទួលមរណភាពទៅហើយក្តី។ សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌឬភ្ជុំបិណ្ឌ គឺជាពិធីបុណ្យតាមបែបប្រពៃណី សាសនា ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ។ ពិធីបុណ្យនេះមានរយះពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌឬភ្ជុំបិណ្ឌ គឺជាសក្ខីភាពបង្ហាញអំពីសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ គ្រប់រូប ចំពោះឧបការគុណរបស់បុព្វការីជន ដោយបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសល ជូនតាមរយះព្រះសង្ឃជាស្រែ បុណ្យ ដើម្បីឲ្យវិញ្ញាណក្ខន្ធលោកអ្នកមានគុណ មានមាតាបិតាញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន ទៅ កាន់លោកខាងមុខហើយនោះ សូមមកទទួលនូវម្នុញផលដែលកូនចៅឧទ្ទិសជូន ដើម្បីបានទៅចាប់បដិសន្ធិ ក្នុងឋាន ដ៏មានសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ និងម៉្យាងវិញទៀត តាម រយះការមានជំនឿចំពោះព្រះពុទ្ធសាសនានេះហើយ ទើបបច្ចុប្បន្ននេះពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណះ ក្រោមម្លប់បារមីដ៏ត្រជាក់នៃអង្គព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំប្រកបដោយ បញ្ញាញាណដ៏ឈ្លាវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីជាប្រមុខ ព្រះសង្ឃ ពុទ្ធបរិ ស័ទ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ទាំងអស់ បានចូលរួមសាមគ្គីគ្នាកសាងនូវមហាសមិទ្ធផលយ៉ាងច្រើន អនេក បម្រើឲ្យការរីកចម្រើននិងគង់វង្ស នៃព្រះពុទ្ធសាសនា ដែលជាសសានារបស់រដ្ឋ។ តាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌនេះ មានអាយុកាលដ៏យូរលង់ណាស់មកហើយ ពោលគឺដោយការគោរព ប្រតិបត្តិតាមពុទ្ធឱវាទ របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រួនៃយើង ដែលតម្រូវឲ្យពុទ្ធបរិស័ទទូទៅ មានឱកាសធ្វើបុណ្យ ចែកទាន ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំងប្រាំពីរស្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខនោះហើយ មកទទួលមគ្គផលកុសលផលបុណ្យ ដែលកូនចៅ ឧទ្ទិសជូន ក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយះពេល១៥ថ្ងៃ។
លំដាប់អំពីបទនមសិកាព្រះរតនត្រ័យ ព្រះសង្ឃសូត្រធម៌ប្រោសព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរដល់ពុទ្ធបរិស័ទ ទាំងអស់ ក្នុងបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌរួចមក សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម លោក ជំទាវ និងពុទ្ធបរិស័ទទាំងអស់ អញ្ជើញរាប់បាត្រព្រះសង្ឃ ដើម្បីព្រះសង្ឃគ្រប់អង្គសូត្រ នូវធម៌សកប្បករុណាភិធម្ម បង្សុកុល ជាកិច្ចឧទ្ទិសបញ្ជូននូវកុសលផលបុណ្យ ដែលកើតមានឡើងក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ជូន ដល់បុព្វការីជន មានមាតាបិតាញាតិការទាំងប្រាំពីរសណ្តានទាំងអស់ របស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ជា ពិសេសឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង វិញ្ញាណក្ខន្ធមហាឧបាសិកា ឌី ប៉ុក វិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វិញ្ញាណក្ខន្ធឧបាសក លីន គ្រី វិញ្ញាណក្ខន្ធលោកតា តាន់ ពេជសុត វិញ្ញាណក្ខន្ធលោកយាយ លី អេង ហៅ ងួន សារុំ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង វិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍ អគ្គមហាឧបាសិកាពិទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា និងវិញ្ញាណក្ខន្ធ កុមារ៉ា ហ៊ុន កំសត់ បងប្រុសសម្តេចធិបតី ដែលបានធ្វើកម្មកិរិយាចែកឋានយើងនេះ ទៅកាន់វរលោកខាងមុខ ហើយ នោះ សូមអញ្ជើញវិញ្ញាណក្ខន្ធលោកអ្នកមានគុណទាំងអស់ និងវិញ្ញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ ដែលបានចែកឋាន ទៅកាន់វរលោកខាងមុខ យ៉ាងអមនុស្សធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សូម មកទទួលនូវម្នុញផល និងកុសលផលបុណ្យ ដែលសម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ត្រូវជាកូនចៅ ចៅទួត និងពុទ្ធបរិស័ទទាំងអស់ ឧទ្ទិសជូនតាមរយះព្រះសង្ឃក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ នាពេលនេះ សូមជួយទ្រទ្រង់យោងយិតវិញ្ញាណក្ខន្ធ លោកអ្នកមាន គុណទាំងអស់ និងវិញ្ញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ បានសោយសុខក្នុងឋានបរមសុខសុគតិភព កុំបីឃ្លាងឃ្លាតដោយ ប្រការណាមួយឡើយ ចាប់តាំងពីថ្ងៃនេះតរៀងទៅ។ ម៉្យាងវិញទៀតមួយផ្នែក នៃអនិសង្ឃកុសលផលបុណ្យ ក្នុងថ្ងៃ បុណ្យឆ្លងនេះដែរ ក៏សូមឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ អតីតព្រះរាជវង្សានុវង្ស សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃ នាយក សម្តេចព្រះរាជាគណះ ព្រះថេរានុថេរះគ្រប់អង្គ និងវិញ្ញាណក្ខន្ធវិរះជនអ្នកស្នេហារជាតិគ្រប់រូប យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាង ៣លាននាក់ ដែលបាន បាត់បង់ជីវិតយ៉ាងអយុត្តិធម៌បំផុត ក្នុង របបប្រល័យពូជសាសន៍ ប៉ុល ពត សូមមកទទួលមគ្គផលនេះ ពីសម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ ញាតិមិត្តគ្រប់ក្រុមគ្រួសារទាំងអស់ ឧទ្ទិសបួងសួងដល់បារមី វត្ថុស័ក្តិ សិទ្ធ ទេវតាថែរក្សាក្នុងលោក បារមីវត្ថុស័ក្តិសិទ្ធថែរក្សាទីអារាម វត្តហរិរក្សរាជនី វាំងចាស់ សូមតាមជួយបីបាច់ថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមមានសុខសន្តិភាព មានការអភិវឌ្ឍីកចម្រើនយ៉ាងពេញលេញនិងឆាប់រហ័ស ប្រជាពល រដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា បវៀសជៀសឆ្ងាយពីបាតុភូតធម្មជាតិផងទាំងពួង ពិសេសរួចចាកផុត ពីជំងឺ រាតត្បាតនានា ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ចាប់តាំងពីពេលនេះតរៀងទៅ។ និងមួយចំណែកវិញ ទៀត តាមរយះអំណាចកុសលផលបុណ្យនេះដែរ ព្រះសង្ឃគ្រប់អង្គក្នុងទីអារាម វត្តហរិរក្សរាជនី វាំងចាស់ សូមលើកមហាកុសលជូន សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ ញាតិមិត្តគ្រប់ក្រុមគ្រួសារ និងពុទ្ធបរិស័ទ ទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេស ទទួលបាននូវពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណះ សុខះ ពលះ ជានិច្ច និរន្តតរៀងទៅ។ សូមបញ្ជាក់ថា នៅក្នុង ពិធីបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃ១៥រោចនេះ សម្តេចធិបតីនិងលោកជំទាវបណ្ឌិត បានប្រគេនបច្ច័យ ព្រះសង្ឃ ចំនួន ២៣អង្គ ក្នុងនោះព្រះគ្រូចៅអធិការ ២លានរៀល ព្រះសង្ឃ២២អង្គ ក្នុង១អង្គៗ បច្ច័យ១០ម៉ឺនរៀល ប្រគេន បច្ច័យសម្រាប់កសាងវត្ត ១១៧លានរៀល រួមទាំងប្រគេននូវគ្រឿងឧបភោគ បរិភោគ នំចំណីភេសជ្ជៈគ្រប់ប្រភេទជាច្រើនមុខ។
បន្ទាប់ពីពិធីប្រារព្វកិច្ចនៅលើសាលាធម្មសភារួចមក សម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទទាំងអស់ អញ្ជើញពូនភ្នំខ្សាច់ដើម្បីជាកិច្ច នៃការដែលប្រជាពលរដ្ឋខ្មែរយើងគ្រប់រូប មានជំនឿតៗគ្នា មកថា ការពូនភ្នំខ្សាច់នេះ គឺជាការជំរះនូវអំពើឆ្គមឆ្គងផងទាំងឡាយ ដែលមនុស្សយើងគ្រប់រូបបានប្រព្រឹត្តិពីអតីត កាល និងដើម្បីភាពត្រជាក់ត្រជុំសម្រាប់អនាគតជាតិ។ សម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ទាំងអស់ បានអញ្ជើញបូជាទៀនធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ នៅតាមទីសក្ការបូជាដ៏មានបារមី ក្នុងទីអារាមវត្តហរិរក្សរាជនី វាំងចាស់ ក្នុងនោះរួមមាននៅលើអតីតទួលប្រាសាទទេវាវិន្និច្ឆ័យ ព្រះពុទ្ធរូបអង្គតូច អង្គធំ ក្នុងព្រះមវិហារ និងរូបសំណាក់មេទ័ពខ្មែរ ដែលបានកសាងឡើងក្រោមកិច្ចដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត និង យ៉ាងវិចិត្រតាមបែបប្រពៃណីសាសនា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សូមបញ្ជាក់ថា វត្តហរិរក្សរាជិនី នៅក្នុងសម័យដើមមានភាពរុងរឿងខ្លាំងណាស់ ជាវត្តសំបូរទៅ ដោយគម្ពីរដិកា ភាសាបាលីនិងសម្រាយ ជាវត្តដែលបណ្តុះពូជព្រះសង្ឃជាបណ្ឌិត មានចំនួនច្រើនអង្គ ក្រោមព្រះ រាជូបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ ប៉ុន្តែវត្ថុបុរាណនិងសមទ្ធផលទាំងឡាយ ដែលមាននៅក្នុងទីអារាមនោះ ត្រូវបាន បាត់បង់អន្តរាយ នៅក្នុងសម័យសង្រ្គាម ពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩ ទីអារាមនេះក៏ដូចជាទីអារាមនានានៅទូទាំងប្រទេស ត្រូវបានកសាងឡើងវិញ ក្រោមគំនរផេះផង់ មានការរីក ចម្រើនឡើងវិញជាជំហ៊ានៗ ដើម្បីឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមជំនឿរៀងៗខ្លួន។ ជាក់ស្តែង ទី អារាមវត្តហរិរក្សរាជិនី វាំងចាស់ ត្រូវបានសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាពុទ្ធសាសនូបត្ថម្ភដ៏សំខាន់ បានទៅកសាងជាថ្មីឡើងវិញនៅក្នុងឆ្នាំ១៩៩៦ ធ្វើឲ្យសមិទ្ធផលខាងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ក្នុងទីអារាមនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះរួមមានសាលារៀន របងក្លោងទ្វារ ឧបដ្ឋានសាលា កុដ្ឋ ព្រះវិហារ ផ្លូវថ្នល់ សាលាបាលី រូបសំណាក់មហាវិរះបុរសខ្មែរអ្នកស្នេហារជាតិ ដែលមានស្នាដៃក្នុងការការពារជាតិ មាតុ ភូមិ និងមហាសមិទ្ធផលនានាជាច្រើនទៀត មានការរីកចម្រើនទុកជាសម្បត្តិគរុភណ្ឌសម្រាប់មនុស្សជំនាន់ក្រោយ គោរពប្រតិបត្តិតរៀងទៅ។ ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តហរិរក្សរាជិនី វាំងចាស់ សូមលើកម្នុញផលដែល កើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ សូមតាមជួយឃុំគ្រងថែរក្សា សម្តេចធិបតីនាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត សូមមានតេជះបារមីខ្លាំងពូកែ សុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំជោគវាសនាអនាគតប្រទេសជាតិ ឲ្យកាន់តែ រីកចម្រើនរឹងមាំខ្លាំងក្លា ជាយូរអង្វែងតរៀងទៅ៕
-
ព័ត៌មាន3 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
ព័ត៌មាន5 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន3 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន4 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន6 days ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies
-
ព័ត៌មាន2 days ago
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូ ICAPP
-
ព័ត៌មាន5 days ago
ក្រុមមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days ago
រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា