ព័ត៌មាន
ពុទ្ធបរិស័ទច្រើនកុះករ អញ្ជើញទៅធ្វើបុណ្យភ្ជុំធំនៅវត្តសន្សំកុសលប្រកបដោយទឹកមុខសប្បាយរីករាយ
បញ្ជាក់ប្រាប់ BTV ពុទ្ធបរិស័ទទំាងចាស់ ទំាងក្មេងបានប្រាប់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ សប្បាយរីករាយណាស់ ចាប់តំាងពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃបញ្ចប់ ក្នុងនេះសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែងសុទ្ធតែសប្បាយរីករាយដូចៗគ្នា ហើយភាពសប្បាយរីករាយទំាងអស់នេះ កើតឡើងដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ចាប់តំាងពីអាណត្តិមុន ដល់អាណត្តិបច្ចុប្បន្ននេះ ហើយប្រជាពលរដ្ឋ ម្នាក់ៗមកធ្វើបុណ្យទាន ប្រកបដោយភាពសប្បាយ។
ចំណែកព្រះញាណកោសល យឹម ចំរើន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះវិន័យធរ អនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តសន្សំកុសល មានសង្ឃដីកាថា វត្តសន្សំកុសល មានព្រះសង្ឃប្រមាណជិត២០០អង្គ ហើយក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យឆ្នាំនេះ សង្កេតឃើញមានពុទ្ធបរិស័ទ បានអញ្ជើញមកវត្តមានចំនួនច្រើនកុះករ ដោយមិនបានធ្វើឱ្យព្រះសង្ឃខ្វះខាតចង្ហាន់ទេ ពោលគឺគ្រប់គ្រាន់សម្រាប់ព្រះសង្ឃល្មម។
ព្រះតេជគុណ មានសង្ឃដីកាបន្តថា ភាពសប្បាយរីករាយទូទំាងប្រទេសនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដូចនេះព្រះតេជគុណ បានផ្ញើសារជូនពរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជាតរៀងទៅ។
គួរបញ្ជាក់ថា សម្រាប់វត្តសន្សំកុសល សង្កេតឃើញមានពុទ្ធបរិស័ទ បានអញ្ជើញទៅវត្តមួយនេះ ចាប់តាំងពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃបញ្ចប់ មានច្រើនកុះករ ហើយនៅម៉ោង៤ទៀបភ្លឺ ក៏សង្កេតឃើញមានប្រជាពុទ្ធបរិស័ទ ទំាងក្មេងចាស់ បានអញ្ជើញទៅបោះបាយបិណ្ឌជារៀងរាល់ព្រឹក ចាប់ពីម៉ោង៤ទៀបភ្លឺយ៉ាងច្រើនកុះករផងដែរ។ សូមបញ្ជាក់ថា សម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ត្រូវបានបញ្ចប់នៅថ្ងៃទី២តុលាឆ្នាំ២០២៤នេះ ហើយនឹងមានពិធីបុណ្យកឋិនទានចូលមកបន្តទៀតដែរ៕ អត្ថបទ៖ គង់ រ៉េន







-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន20 hours agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍