ព័ត៌មាន
ការដាក់យោធិនចូលសោធននិវត្តន៍គឺជាការអនុវត្តតាមច្បាប់មិនមែនជាការបោះបង់ឬបំភ្លេចចោលមិត្តរួមអាវុធ
ឯកឧត្តម ឧត្តមសេនីយ៍ គឹម សេងងន បេបញ្ជាការកងពលតូវអន្តាគមន៍លេខ១៤ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថាការដាក់យោធិនទាំង២ភេទឱ្យចូលសោធននិវត្តន៍ ផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ គឺជាការអនុវត្តតាមច្បាប់ មិនមែនជាការបោះបង់ឬបំភ្លេចចោលនោះទេ ជាការតព្វកិច្ចរបស់យោធិនម្នាក់ៗមុននឹងក្រោយត្រូវតែអនុវត្តដូចៗគ្នា។
ការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សេងងន បែបនេះក្នុងឱកាសសំណេះសំណាលបំពាក់ឋានន្តរស័កនិងគ្រឿងឥស្សរយសជូនយោធិនចូលនិវត្តន៍ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ ដែលមានទីតាំងស្ថិតក្នុងតំបន់ភ្នំបាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សេងងន បានសម្តែងនូវមនោសញ្ចេតនា គោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះយោធិនចូលនិវត្តន៍ទាំង២៤រូបដែលកន្លងមកបានធ្វើពលិកម្មយ៉ាងធំធេងក្នុង បុព្វេហេតុជាតិ សាសនា ព្រះមហាក្សត្រនាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញទូទាំងប្រទេស។ ការដាក់យោធិនឱ្យចូលសោធននិវត្តន៍ផ្ទេរ ចេញពីក្របខណ្ឌរបស់កងពលតូចអន្តរាគមន៍លេខ១៤ នៃកងទ័ពជើងគោក គឺជាការអនុវត្តតាមច្បាប់ ជាផ្នែកមួយនៃការចូលរួមកែទម្រង់កងយោធពលខេមរភូមិន្ទ គឺមិនមែនជាការបោះបង់ឬបំភ្លេចចោលមិត្តរួមអាវុធ និងគ្រាដែលលំបាកនោះទេ។
ឯកឧត្តម បន្តថាការតព្វកិច្ចរបស់យោធិនម្នាក់ៗមុន និងក្រោយត្រូវតែងនុវត្តដូចៗគ្នា។ យោធិនឱ្យចូលសោរធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២ចេញពីក្របខណ្ឌក្រសួងការពារជាតិ គឺស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់គិតគូរដោះស្រាយជីវភាពបងប្អូនទាំងស្មារតី សម្ភារ ថវិកា និងសាច់ប្រាក់ជូនគ្រួសារជនក្រីក្រ និងជនងាយរងគ្រោះជាបន្តបន្ទាប់៕






-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង