ព័ត៌មាន
បញ្ញវន្តត្រូវយកចំណេះដឹងទៅប្រើប្រាស់ជាបម្រើប្រយោជន៍ខ្លួន ពលរដ្ឋ និងសង្គមជាតិ
អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងអភិបាលខេត្តកំពត បានណែនាំដល់និស្សិតជ័យលាភីដែលទទួលបានសញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្ររងទាំងអស់ សូមយកចំណេះដឹងទាំងនោះ ទៅប្រើប្រាស់ដើម្បីបម្រើប្រយោជន៍ខ្លួន ប្រជាពលរដ្ឋ និងសង្គមជាតិផង ពិសេសត្រូវធ្វើខ្លួនជាធនធានជាតិ មានមនសិការខ្ពស់ក្នុងការ ចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតនៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីមន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាជាតិ បានមានប្រសាសន៍ថា ក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្នក់ភ្លើងសង្គ្រាមនៅថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ ហើយមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កូនក្មួយយុវជនជំនាន់ក្រោយទទួលបាននូវការបណ្តុះបណ្តាលចំណេះជំនាញ ចាប់តាំងពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា។ សាលារៀនត្រូវបានសាងសង់ឡើងនៅគ្រប់តំបន់ មិនថាតំបន់ដាច់ស្រយាលយ៉ាងណានោះទេ គឺធ្វើយ៉ាងណាដើម្បីពង្រឹងការងារបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យមានគុណភាព និងគុណវុឌ្ឍិ ជាសរសរស្តមក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យបានល្អប្រសើរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានលើកឡើងដែរថា ប្អូនៗកូនក្មួយជាបញ្ញវ័ន្តទាំងអស់បានបញ្ចប់ការសិក្សាថ្នាក់ឧត្តម ហើយទទួលបានសញ្ញាបត្រនាពេលនេះ គឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ។ ឯកឧត្តមបានស្នើដល់បញ្ញវន្តដែលទទួលបានចំណេះដឹង សូមយកចំណេះដឹងទាំងនោះ ទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ខ្លួន ប្រជាពលរដ្ឋ និងសង្គមជាតិផង ដោយត្រូវធ្វើខ្លួនជាធនធានជាតិ និងមានមនសិការជាតិខ្ពស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សបន្តទៅមុខទៀត។
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរខេមរា ឯកឧត្តមបណ្ឌិត នូ ចាន់សុភី បានឱ្យដឹងថា សាកលវិទ្យាល័យអង្គរខេមរា (ខេត្តកំពត) មាននិស្សិតសិក្សា១៦ជំនាន់ សរុបចំនួន ៣ ៩៦០នាក់ ស្រី២ ១៥៣នាក់។ បច្ចុប្បន្នសាកលវិទ្យាល័យអង្គរខេមរាខេត្តកំពត មាននិស្សិតកំពុងសិក្សាសរុបចំនួន ១ ០២៨នាក់ ស្រី ៦៨៩នាក់៕

-
កីឡា1 week ago
ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន
-
កីឡា6 days ago
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
-
ព័ត៌មាន2 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា7 days ago
គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ
-
កីឡា7 days ago
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន7 days ago
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
-
ព័ត៌មាន1 week ago
[BREAKING] Thai troops continue to violate Cambodian sovereignty by illegally encroaching in Anseh area
-
កីឡា6 days ago
ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ