ព័ត៌មាន
គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា នៅឡាវ
ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា និងឯកឧត្តម ឃុត ចាន់តារ៉ា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភាបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នាទីក្រុងវៀងច័ន្ទន៍ប្រទេសឡាវ ក្នុងព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤។
កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី មានសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការផ្តល់ភាពអង់អាចដល់យុវជនក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយសុវត្ថិភាព ភាពធន់ និងបរិយាបន្ន សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការជំរុញសមាជិកសភាវ័យក្មេងចូលរួមក្នុងការអនុវត្តចំណុចទី៣នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងអាស៊ាន និងសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការពង្រឹងតួនាទីរបស់សមាជិកសភាវ័យក្មេងអាយប៉ាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងហាណូយក្នុងកិច្ចប្រជុំសកលលើកទី៩ របស់សមាជិកសភា វ័យក្មេង ស្តីពីការជំរុញតួនាទីរបស់យុវជនក្នុងការពន្លឿនសមិទ្ធផលនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈបរិវត្តកម្មនិងនវានុវត្តន៍ឌីជីថល។
កិច្ចប្រជុំនេះដឹកនាំដោយតំណាងរដ្ឋសភាប្រទេសឡាវដែលជាម្ចាស់ផ្ទះ។ គណៈប្រតិភូគណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ាទាំងអស់ បានផ្ដល់ធាតុចូល និងអនុសាសន៍ជាច្រើនទៀត ដែលផ្តោតទៅលើការជំរុញការចូលរួមរបស់យុវជនសម្រាប់ការអភិវឌ្ឍ រួមបញ្ចូលការផ្លាស់ប្តូរសេដ្ឋកិច្ច និងការចូលរួមបែបប្រជាធិបតេយ្យ រួមទាំងជំរុញតួនាទីរបស់សមាជិកសភាវ័យក្មេងក្នុងការអនុវត្តល្អៗ ពន្លឿនសមិទ្ធផលនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថល ដើម្បីបន្តលើកកម្ពស់ចំណេះដឹង និងជំរុញការចូលរួមរបស់យុវជនក្នុងការកសាងសហគមន៍អាស៊ានមួយប្រកបដោយសុខមាលភាពមាំមួន សន្តិសុខ ភាពធន់ និងបរិយាបន្ន៕







-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង