ភាពយន្ដ
រឿងរ៉ាវ ៣ យ៉ាងឆ្លុះបញ្ចាំងជីវិតពិតរបស់កូរ៉េខាងត្បូងតាមរយៈរឿង “parasite”
រឿង “Parasite” បានបង្កើតប្រវត្តិសាស្ត្រជាខ្សែភាពយន្តភាសាអង់គ្លេសដំបូងបង្អស់ដែលឈ្នះ…
ខ្សែភាពយន្តឈ្នះពានរង្វាន់អូស្ការរឿង Parasite របស់ប្រទេសកូរ៉េខាងត្បូងបានប្រាប់យើងពីរឿងរ៉ាវពិតរបស់ប្រទេសនេះតាមរយៈការមើលឃើញពីស្ថានភាពនៃទីក្រុងសេអ៊ូល។
រឿង “Parasite” បានបង្កើតប្រវត្តិសាស្ត្រជាខ្សែភាពយន្តភាសាអង់គ្លេសដំបូងបង្អស់ដែលឈ្នះពានរង្វាន់អូស្ការភាពយន្តល្អបំផុតនិងពានធំៗ ៣ទៀត នៅថ្ងៃទី ៩ ខែកុម្ភៈកន្លងទៅ។ ជោគជ័យនេះបានបណ្តាលឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមកូរ៉េខាងត្បូងផ្ទុះឡើងនូវការអបអរសាទរយ៉ាងខ្លាំង។
រឿង “Parasite” ជារឿងនិទានរបស់គ្រួសារកូរ៉េខាងត្បួងពីរគឺមួយជាក្រុមអ្នកមានឈ្មោះ Park និងមួយទៀតជាក្រុមអ្នកក្រីក្រឈ្មោះ Kim ។ សាច់រឿងនេះបានឆ្លុះបញ្ចាំងពីភាពខុសគ្នាកាន់តែឆ្ងាយនៅក្នុងសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ី ហើយវាមានភាពស្របគ្នាជាមួយទស្សនិកជនជុំវិញពិភពលោកផងដែរ។ ទីតាំងនិងផ្ទាំងឈុតឆាកខាងក្រោយនៃខ្សែភាពយន្តបានបង្ហាញពីអត្ថន័យប្លែកៗដែលមាននៅក្នុងចំណោមពលរដ្ឋកូរ៉េខាងត្បូង។ ខាងក្រោមនេះជារឿងរ៉ាវ ៣ យ៉ាងក្នុងរឿង “Parasite” ដែលជាការជំរុញការរស់នៅក្នុងជីវិតជាក់ស្ដែងនៅប្រទេសកូរ៉េខាងត្បូង៖
ទីក្រុងក្រីក្ររខេករខាក

តំបន់ Ahyeon-dong គឺជាតំបន់មួយនៅជិតទីប្រជុំជនសេអ៊ូល ហើយបានលេចឡើងនៅក្នុងឈុតជាច្រើនដែលពណ៌នាទាក់ទងនឹងគ្រួសាររបស់ Kim។ តំបន់នេះស្ថិតនៅលើទីទួលមួយនៅជិតស្ថានីយ៍រថភ្លើងធំ។ Ahyeon-dong គឺជាតំបន់ដែលមានផ្លូវវាងតូចចង្អៀត ហើយភាគច្រើនវាមានកាំជណ្ដើរឡើងឆ្ងាយៗ ទម្រាំអ្នកស្រុកឡើងទៅដល់ផ្ទះរបស់ពួកគេ។ Ahyeon-dong ឋិតនៅក្រោមស្រមោលនៃផ្ទះល្វែងដែលទើបនឹងសាងសង់ ហើយទីក្រុងនេះកំពុងប្រឈមមុខនឹងការតវ៉ាជំទាស់ពីសំណាក់ប្រជាជនមួយចំនួនដែលពុំមានផ្ទះ និងខ្លាចបាត់បង់ទីជម្រកព្រោះការអភិវឌ្ឍឡើងវិញរបស់រដ្ឋាភិបាល។ វាជាសង្កាត់មួយដែលមិនសូវល្អទេ ។
គ្រួសារ Kim ដែលបានប្រឌិតឡើងក្នុងខ្សែភាពយន្តនេះគឺរស់នៅក្នុង បន្ទប់ក្រោមដី ដែលជាផ្ទះតូចងងឹតសាងសង់នៅក្រោមដីក្នុងតំបន់នេះ។ បុរសអ្នកលក់សាច់ជ្រូកម្នាក់រស់នៅ Ahyeon-dong បានឲ្យដឹងថា នៅពេលលោកបានមើលភាពយន្តនេះ វាប្រៀបជាលោកនៅក្នុងរឿងនោះអ៊ីចឹង!
BEVERLY HILLS ក្រុងសេអ៊ូល

ចំពោះឈុតគ្រួសាររបស់ Park នៅតំបន់អ្នកមានវិញ ត្រូវបានគេថតនៅតំបន់ Seongbuk-dong ដែលត្រូវបានគេស្គាល់ថា “Beverly Hills” របស់ប្រទេសកូរ៉េខាងត្បូង និងជាកន្លែងសម្រាប់ក្រុមគ្រួសារជំនួញ ក៏ដូចជាកន្លែងស្នាក់នៅការទូតជាច្រើន។ តំបន់នេះគ្មានសំរាម ហើយស្ងប់ស្ងាត់ ដោយផ្ទះភាគច្រើនលាក់ខ្លួននៅពីក្រោយជញ្ជាំងខ្ពស់ របងព័ទ្ធជុំវិញ និងមានកាំមេរ៉ាសុវត្ថិភាព។ ផ្ទះភាគច្រើនមានបន្ទប់ក្រោមដី ហើយពួកគេប្រើវាសម្រាប់រង្គសាល ឬរោងមហោស្រពខ្នាតតូច។
យោងតាមសម្ដីឈ្មួញកណ្តាលអចលនទ្រព្យ បានឲ្យដឹងថា ផ្ទះនៅទីនោះជាធម្មតាមានតម្លៃប្រហែល ៧ ពាន់លានវ៉ុន ឬជិត ៦លានដុល្លារ។ ប៉ុន្តែបើជួលឱ្យអ្នកការទូតបរទេសក្នុងមួយខែតម្លៃពី ១០ លានទៅ ១៥ លានវ៉ុន ឬ ៨ម៉ឺនទៅ១២ម៉ឺនដុល្លារ។
និមិត្តសញ្ញានៃរសជាតិ

នៅពេលដំណឹងនៃការឈ្នះពានរង្វាន់អូស្ការបានរីករាលដាលលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសកូរ៉េខាងត្បូង វាបានធ្វើឲ្យផ្ទុះឡើងជាមួយនឹងរូបថតនិងរូបមន្តនៃមី “jjapaguri” ជាការរួមបញ្ចូលនៃមីកញ្ចប់ពីរផ្សេងគ្នាដែលបានប្រើនៅក្នុងខ្សែភាពយន្តថា “ram-dong”។
ដំបូងម្ហូបនេះបានក្លាយជាអាហារពេញនិយមដោយសារកម្មវិធីទូរទស្សន៍ ប៉ុន្តែវាទទួលបានការពេញនិយមខ្លាំងថែមទៀតបន្ទាប់ពីគ្រួសាររបស់ Park នៅក្នុងរឿងនេះយកវាមកញ៉ាំជាមួយសាច់គោថ្លៃៗរបស់កូរ៉ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូងលោក Harry Harris ថែមទាំងបានបង្ហោះសារជាមួយកញ្ចប់មី jjapaguri ដោយនិយាយថាស្ថានទូតកំពុងតែរៀបចំពិធីជប់លៀងមួយដើម្បីមើលកម្មវិធីប្រគល់ពានរង្វាន់។ ការទទួលទានមីនេះ ជាការសម្គាល់ពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនពិតដែលត្រូវបានឆ្លុះបញ្ចាំងក្នុងរឿងនេះ៕

-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថា អតីតព្រះសង្ឃ ជួន កក្កដា នៅតែជួយដល់សង្គមតាមរយៈការអប់រំយុវជន យុវតីជំនាន់ក្រោយឱ្យមានសីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌
-
ព័ត៌មាន4 days ago
ក្រុមអ្នកស្រាវជ្រាវរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោក គឺខ្យងគោក ឬ «ខ្យងឧទយាទិត្យ» នៅភ្នំបាណន់ ខេត្តបាត់ដំបង
-
ព័ត៌មាន5 days ago
រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើរួមគ្នាអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្ស
-
កីឡា1 week ago
គ្រូកម្ពុជាថា ចង់ឈ្នះវៀតណាម ជារឿងពិបាក តែលោក Kim Sang Sik បានប្រុងប្រយ័ត្នខ្ពស់
-
ព័ត៌មាន4 days ago
ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
-
ព័ត៌មាន4 days ago
សម្ដេចតេជោ៖ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាងភរិយាត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយក៏កំពុងឈឺធ្ងន់»
-
ព័ត៌មាន5 days ago
ចាប់ពីខែធ្នូ២០២៤ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំនេះ ក្រសួងធនធានទឹកអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង កសិករបានជាង ៩៣១៣៣ ហិកតាក្នុងក្របខ័ណ្ឌទូទាំងប្រទេស
-
ព័ត៌មាន1 week ago
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិហោះឆ្លងកាត់ដ៏ធំលើពិភពលោក