Connect with us

ព័ត៌មាន

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​ភាព​ជោគ​ជ័យ​នៃ​វេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន

គណៈប្រតិភូនៃស្ថាប័នធំៗពីប្រទេសជប៉ុន ដែលរួមមានស្ថាប័ន Japan External Trade Organization (JETRO), The Japan Aerospace Exploration Agency (JAXA) the Japan Space Forum (JSF) ជាដើមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការរៀបចំកម្មវិធី «Cambodia-Japan Economic Co-Creation Networking Symposium and Business Matching» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។ កម្មវិធីនេះបានបើកទំព័រថ្មីមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញធុរកិច្ច បៃតងនិងបច្ចេកវិទ្យាអវកាសសម្រាប់បរិស្ថាន រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

ប្រតិភូជប៉ុនបានបង្ហាញនូវការកោតសរសើរ ចំពោះការរៀបចំព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ខាងលើនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកវិយោគ ពាណិជ្ជករ ក្នុងវិស័យសាធារណៈ និងឯកជននៃប្រទេសទាំងពីរ ចំនួនជាង ២០០នាក់ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរួមគ្នាបង្កើតថ្មី (Co-Creation) ដែលសម្រេចបានលទ្ធផលជោគជ័យ ដោយបានបង្កើតគម្រោង កិច្ចសហប្រតិបត្តិការចំនួន ២០ ផងដែរ។ ជាមួយគ្នានេះប្រតិភូប្រទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ របស់ក្រសួងបរិស្ថានកម្ពុជា និងប្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ជាពិសេសការផ្សារភ្ជាប់បច្ចេកវិទ្យាជឿនលឿន របស់ជប៉ុន ជាមួយនឹងវិស័យធុរកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia