ព្រឹត្តិការណ៍
ស្ថានទូតបារាំងនឹងរៀបចំព្រឹត្តិការណ៍«ដំណើរត្រាច់ចរសិល្បៈ»លើកទី២ ក្នុងឧទ្យានស្ថានទូត នៅដើមខែមីនា
ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារទទួលសាធារណជនជាថ្មីម្តងទៀតនៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ខាងមុខ ក្នុងឱកាស នៃការតាំងពិព័រណ៍«ដំណើរត្រាច់ចរសិល្បៈ» លើកទី២ នៅក្នុងឧទ្យានស្ថានទូត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍«ដំណើរត្រាច់ចរសិល្បៈ»លើកទី២ ក្នុងឧទ្យានស្ថានទូតបារាំងនេះ នឹងមានសិល្បករល្បីៗចំនួន៩នាក់ ក្នុងនោះមានខ្មែរ៨នាក់ និងបារាំងម្នាក់ ត្រូវបានអញ្ជើញឲ្យបង្កើតស្នាដៃសិល្បៈតាមការស្រមើស្រមៃរៀងៗខ្លួនដើម្បីដាក់បង្ហាញជូនដល់មហាជន។
ជាមួយរុក្ខជាតិចម្រុះពណ៌ និងដើមឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ ស្នាដៃសិល្បៈទាំងនោះ ដែលដាក់តាំងនៅតាមទីកន្លែងផ្សេងៗគ្នាក្នុងឧទ្យាន ហាក់ដូចជាកំពុងបង្កើតបានកិច្ចសន្ទនាបែបមនោសញ្ចេតនាមួយយ៉ាងស្ងប់ស្ងាត់ជាមួយធម្មជាតិ។ ជាកន្លែងចងចាំ នៃប្រវត្តិសាស្ត្រកម្ពុជា និងជាលំហបៃតងដ៏ធំជាងគេមួយនៅរាជធានីភ្នំពេញ ដែលកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ ឧទ្យានស្ថានទូតបារាំងតែងទាក់ទាញចំណាប់អារម្មណ៍របស់សិល្បករនានា។ ជាក់ស្តែង ក្នុងពិព័រណ៍«ដំណើរត្រាច់ចរសិល្បៈ» ឆ្នាំ២០២០នេះ លោកអ៊ុក ជឹមវិចិត្រ, លោកក្រេហ្កូរី ហ្គោសឡាំង, លោករៀម មុនីស៊ីឡុង, លោកម៉ក់ រ៉េមីស្សា, លោកលាង ស៊ីកន, លោកស្រី បណ្តូល, លោកមាស សុឃន, លោក ពេជ្រ សុភាព និងលោកទិត្យ វាសនា នឹងដាក់បង្ហាញស្នាដៃសិល្បៈសហសម័យរបស់ខ្លួន ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ព្រឹត្តិការណ៍នេះ ហើយមានលក្ខណៈសមសួនជាមួយនឹងបរិស្ថានធម្មជាតិរបស់ស្ថានទូត។
ជាមួយទេពកោសល្យផ្សេងៗគ្នា សិល្បករភាគច្រើនបានជ្រើសរើសយកដើមឈើដើម្បីផ្សារភ្ជាប់ជាមួយស្នាដៃសិល្បៈរបស់ខ្លួន។
លោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា យល់ឃើញថា ក្រៅពីលក្ខណៈលម្អ ដើមឈើទាំងនេះ បានក្លាយទៅជាតួអង្គពិតៗរបស់ពិព័រណ៍នេះ។
លោកស្រីបានមានប្រសាសន៍ថា «តាមរយៈការរចនារបស់សិល្បករ ដើមឈើទាំងនេះបានក្លាយទៅជាភាវរស់ម្យ៉ាងប្រកបដោយរូបឆោមលោមព័ណ៌ល្អដែលយើងត្រូវថែរក្សាផង ជាទីជម្រក និងជាសាក្សី នៃការចងចាំផង។ ដើមឈើទាំងនេះ ហាក់ដូចជាវត្ថុនឹងថ្កល់ ដែលផ្តល់អត្ថន័យដល់ជីវិត»។
សូមរំលឹកថា ស្ថានទូតបារាំង ដោយរួមសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា បានផ្ដួចផ្ដើមគម្រោងនេះឡើង ដើម្បីលើកស្ទួយតម្លៃ នៃការបង្កើតស្នាដៃសិល្បៈ និងកិច្ចសហប្រតិបត្តិការវប្បធម៌បារាំង-កម្ពុជា។ សាធារណជនអាចចូលទៅធ្វើដំណើរត្រាច់ចរកម្សាន្តនៅក្នុងឧទ្យានស្ថានទូត ដើម្បីទស្សនាស្នាដៃសហសម័យរបស់សិល្បករនៅក្នុងបរិស្ថានដ៏ស្រស់បំព្រងមួយ នៅថ្ងៃសៅរ៍ ទី៧ ខែមីនាខាងមុខ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល (រួមទាំងថ្ងៃត្រង់ផងដែរ)។
ព្រឹត្តិការណ៍នេះបើកឲ្យសាធារណជនចូលរួមដោយសេរី ដោយពុំចាំបាច់ចុះឈ្មោះជាមុននោះទេ ប៉ុន្តែអាហារ ភេសជ្ជៈ (លើកលែងទឹក) និងកាបូបធំៗ នឹងមិនត្រូវបានអនុញ្ញាតឲ្យយកចូលឡើយ។
ចំពោះអ្នកសារព័ត៌មាន ដែលមានបំណងចូលរួមយកព័ត៌មានព្រឹត្តិការណ៍នេះនៅស្ថានទូតបារាំង សូមទាក់ទង លោក ទឹង សុខលីម ជាមុនតាមរយៈ [email protected] ឬទូរស័ព្ទ ០១២ ៦៥ ៦៦ ៩៩៕






-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
ZAP
30/07/2025 at 3:29 pm
Zaproxy dolore alias impedit expedita quisquam.