ព័ត៌មាន
ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអូរស្មាច់ ដាក់ទុយោតភ្ជាប់បណ្តាញទឹកស្អាតបន្ថែមជូនពលរដ្ឋ ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ក្នុងសង្កាត់អូរស្មាច់
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមការងារក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអូរស្មាច់ ស្ថិតនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានពង្រីកដាក់ទុយោតភ្ជាប់សេវាបណ្តាញទឹកស្អាតបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់អូរស្មាច់ បានប្រើប្រាស់គ្រប់គ្រាន់ក្នុងមូលដ្ឋាន កុំឲ្យមានការខ្វះខាត ចាប់ពីសង្កាត់អូរស្មាច់ ដល់ចំណុចភូមិអូរពក។
តាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ បានឲ្យដឹងថា ការតភ្ជាប់សេវាបណ្តាញទុយោទឹកស្អាតនេះ គឺដោយសារកន្លងមក ទាំងរដូវប្រាំង និងវស្សាប្រជាពលរដ្ឋ រស់នៅសង្កាត់អូរស្មាច់ តែងតែប្រឈម និងការខ្វះខាតប្រភពទឹកស្អាតប្រើប្រាស់ មិនបានគ្រប់គ្រាន់ ទៅតាមតម្រូវការនោះទេ ដោយសារតំបន់នេះជាតំបន់ភ្នំ។
លោក បានបន្តថា មើលឃើញពីបញ្ហាប្រឈម ដូច្នេះហើយទើបក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតសហការជាមួយស្ថាប័នជំនាញក្នុងខេត្ត ក្នុងការរកប្រភពទឹកបន្ថែម ដើម្បីបានឲ្យប្រជាពលរដ្ឋក្នុងតំបន់នេះ មានទឹកស្អាតបានប្រើប្រាស់គ្រប់គ្រាន់ ទាំងរដូវប្រាំង និងរដូវវស្សា កុំឲ្យមានការខ្វះខាតប្រភពទឹកនៅថ្ងៃខាងមុខបន្តទៀត ៕



-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍