ភាពយន្ដ
“ម៉ែស្អាត” ខ្សែរឿងជីវិតចាក់ដោតក្ដីស្រលាញ់របស់ម្ដាយអ្នកក្រ
ភាពយន្តនេះ មានប្រជាប្រិយភាពពីសំណាក់ប្រិយមិត្តគ្រប់ស្រទាប់វ័យដោយមាន…
រឿង “ម៉ែស្អាត” ជាខ្សែភាពយន្តជីវិតរបស់ស្ថានីយទូរទស្សន៍បាយ័នសហការជាមួយផលិតកម្មសាស្រ្តាហ្វីម(Sastra film) កំពុងពេញនិយមពីសំណាក់ទស្សនិកជន និងមានការចាប់អារម្មណ៍តាមដានទស្សនាយ៉ាងច្រើនកុះករពីគ្រប់ទិសទី។ ភាពយន្តនេះ មានប្រជាប្រិយភាពពីសំណាក់ប្រិយមិត្តគ្រប់ស្រទាប់វ័យដោយមានការកោតសរសើរនូវសាច់រឿង និងខ្លឹមសារអប់រំចាក់ដោតពីជីវិតពិតនៃសង្គមបច្ចុប្បន្នផងដែរ។

រឿង “ម៉ែស្អាត” ត្រូវបានផលិតឡើងដើម្បីឆ្លើយតបទៅនឹងការសំណូមពរពីបណ្ដាអ្នកគាំទ្រយ៉ាងច្រើនដោយបានផ្ញើសារសុំឲ្យថតរឿងដែលទាក់ទងនឹងក្ដីស្រឡាញ់របស់ឪពុកម្ដាយ។ នេះបើតាមអ្នកដឹកនាំរឿង លោក សួង ប្រុសប្រាថ្នា បាននិយាយ។ អ្នកដឹកនាំរឿង “ម៉ែស្អាត” រូបនេះក៏បានបន្ថែមថា ម្យ៉ាងទៀតក្រុមការងារបានតាមដានសារព័ត៌មានជាច្រើនទាក់ទងនឹងការសម្រាលទារក ហើយបានបោះបង់ក្មេងចោលនៅតាមធុងសំរាម។ លោកឲ្យដឹងទៀតថា ហេតុដូចនេះក្រុមការងារក៏សម្រេចផលិតរឿង “ម៉ែស្អាត” ដើម្បីជាការផ្ញើសារទៅដល់អ្នកទស្សនាឲ្យបានជ្រួតជ្រាបពីក្ដីស្រឡាញ់និងការលះបង់របស់ឪពុកម្ដាយចំពោះកូន បើទោះបីពួកគាត់ក្លាយជាអ្វីក៏ដោយ។

រឿង “ម៉ែស្អាត” កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍បាយ័ន រៀងរាល់ថ្ងៃព្រហស្បតិ៍-សុក្រ វេលាម៉ោង ៩ ដល់ ម៉ោង ១០ យប់។
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
ZAP
30/07/2025 at 3:26 pm
Zaproxy dolore alias impedit expedita quisquam.