ព័ត៌មាន
សមរភូមិមុខអ៊ុយក្រែន និងក្នុងទីក្រុង Kyiv សង្ឃឹម ថាលោកTrump នឹងបន្តជួយរហូតចប់សង្រ្គាម
កងទ័ពនៃអង្គភាពកាំភ្លើងធំរបស់អ៊ុយក្រែននៅសមរភូមិជួរមុខនៃភាគខាងកើតរបស់ប្រទេសនេះ បានដឹងយ៉ាងច្បាស់អំពីលទ្ធផលបោះឆ្នោតអាមេរិកដែលចង្អុលទៅជ័យជម្នះរបស់លោក Donald Trump កាលពីថ្ងៃពុធ ប៉ុន្តែមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។លោក Trumpធ្លាប់និយាយថាលោកនឹងបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនត្រឹម២៤ម៉ោង។

ប៉ុន្មានម៉ោងក្រោយប្រកាសជ័យជម្នះរបស់លោក Trump មេបញ្ជាការវ័យ៣៩ឆ្នាំរបស់អង្គភាពនេះនិយាយថា ពួកគេសង្ឃឹមថាបរិមាណអាវុធ និងកាំភ្លើងសម្រាប់ជ័យជម្នះរបស់ពួកគេនឹងកើនឡើង។ យើងមិនខ្វល់ថានរណាជាប្រធានាធិបតីទេ ដរាបណាគេមិនកាត់ជំនួយចេញពីយើង ព្រោះយើងត្រូវការជំនួយ។

ទោះយ៉ាងណាក៏ដោយជ័យជម្នះរបស់លោក Trump បានបណ្ដាលឱ្យមានមន្ទិលជុំវិញការគាំទ្ររបស់អាមេរិកសម្រាប់អ៊ុយក្រែន ហើយនៅទីបំផុតថាតើទីក្រុង Kyiv អាចយកឈ្នះការឈ្លានពានរបស់រុស្ស៊ីបានដែរឬទេ។ ប្រជាជនអ៊ុយក្រែនជាច្រើនសង្ឃឹមថាលោក Trump នឹងប្រកាន់ខ្ជាប់នូវការគាំទ្ររបស់អាមេរិកសម្រាប់ប្រទេសរបស់ពួកគេ។

លោក Trump បានកោតសរសើរពីទំនាក់ទំនងល្អរបស់លោកជាមួយលោកប្រធានាធិបតី Vladimir Putin ហើយបានហៅមេដឹកនាំរុស្ស៊ីថាជាមនុស្សឆ្លាត។សម្រាប់ការឈ្លានពានអ៊ុយក្រែន លោកបានរិះគន់ម្តងហើយម្តងទៀតនូវការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន។ លោកបានចាត់ទុកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថាជា “អ្នកលក់ដ៏អស្ចារ្យបំផុតនៅលើផែនដី” សម្រាប់ការឈ្នះជំនួយពីអាមេរិក។
លោក Zelensky ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដំបូងដែលអបអរសាទរលោក Trump ជាសាធារណៈនិងនិយាយថាលោកទាំងពីរបានពិភាក្សាអំពីរបៀបបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី អំឡុងជំនួបកាលពីខែកញ្ញានៅអាមេរិក។លោកថាខ្ញុំសូមសរសើរចំពោះការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី Trumpលើវិធីសាស្រ្ត “សន្តិភាពតាមរយៈកម្លាំង” នៅក្នុងកិច្ចការពិភពលោក។ នេះគឺពិតជាគោលការណ៍ដែលអាចនាំមកនូវសន្តិភាពក្នុងប្រទេសអ៊ុយក្រែនកាន់តែជិត។ នៅទីក្រុង Kyiv ដែលរងការវាយប្រហារពីយានដ្រូនរបស់រុស្សី ជារៀងរាល់ថ្ងៃ ប្រជាជនមានការប្រុងប្រយ័ត្នចំពោះការរំពឹងទុករបស់ពួកគេលើប្រធានាធិបតីអាមេរិកបន្ទាប់។ ពួកគេគិតថា អ៊ុយក្រែននឹងត្រូវបង្ខំចិត្តបោះបង់ទឹកដីជាថ្នូរនឹងសន្តិភាពក្រោមអាណត្តិប្រធានាធិបតី Trump។ ប៉ុន្តែពួកគេពេញចិត្តចំពោះអ្វីហៅថាថាក្តីសង្ឃឹមក្លែងក្លាយដែលរដ្ឋបាល Biden ផ្តល់ជូន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»