ព័ត៌មាន
លោក Trump តែងតាំងអ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោត ជានាយសេនាធិការសេតវិមាន
ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក លោក Donald Trump បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ថា អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក គឺ លោកស្រី ស៊ូសាន វ៉ាលស៍(Susan Wiles) នឹងបម្រើការជានាយសេនាធិការសេតវិមានរបស់លោក ដោយប្រគល់តំណែងជាន់ខ្ពស់ដល់ប្រតិបត្តិករនយោបាយ ជាអ្នកដែលបានជួយលោកឱ្យទទួលជ័យជម្នះក្នុងការបោះឆ្នោត។

ការតែងតាំងនេះ ជាលើកដំបូងនៃអ្វីដែលត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានការភ្ញាក់ផ្អើលនៃសេចក្តីប្រកាសតែងតាំងបុគ្គលិក ខណៈលោក Trump ត្រៀមរៀបចំសម្រាប់ការវិលត្រឡប់ទៅកាន់សេតវិមាននៅថ្ងៃទី២០ ខែមករា ខាងមុខ។ លោកស្រី Wiles នឹងក្លាយជាស្ត្រីដំបូងគេដែលបម្រើការងារជានាយសេនាធិការសេតវិមាន។

លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រី Susie Wiles បានជួយលោកឱ្យទទួលបានជជម្នះផ្នកនយោបាយដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ហើយជាផ្នែកសំខាន់នៃយុទ្ធនាការដែលទទួលបានជោគជ័យទាំងឆ្នាំ២០១៦ និងឆ្នាំ២០២០។
លោក Trump បាននិយាយថា លោកស្រី Susie តឹងរ៉ឹង ឆ្លាតវៃ មានភាពច្នៃប្រឌិត ហើយត្រូវបានគេកោតសរសើរ និងគោរពជាទូទៅ។ លោកគ្មានមន្ទិលសង្ស័យនោះទេថា លោកស្រីនឹងធ្វើឱ្យប្រទេសរបស់យើងមានមោទនភាព។
ប្រភពព័ត៌មានចំនួនពីរ បានប្រាប់សារព័ត៌មាន Reuters ថា លោកស្រី Wiles ជាអ្នកយុទ្ធសាស្រ្តនយោបាយមានមូលដ្ឋាននៅរដ្ឋ Florida ជាយូរមកហើយ ត្រូវបានគេមើលឃើញថា គួរឱ្យទុកចិត្ត និងទទួលបានការកោតសរសើរចំពោះការជួយគ្រប់គ្រងការឈរឈ្មោះដ៏ជោគជ័យរបស់លោក Trump សម្រាប់តំណែងប្រធានាធិបតី។
-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត