ព័ត៌មាន
ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ សម្តែងនូវការសប្បាយចិត្ត ចំពោះសមិទ្ធផលថ្មីកើតក្នុងមូលដ្ឋានពួកគាត់
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្តែងនូវការសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបាន ជំរុញអភិវឌ្ឍន៍ផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ប្រកបដោយគុណភាព សម្រាប់សម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹក នាំគណៈកម្មាធិការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលបេតុង ចំនួន ២ គម្រោង ស្ថិតនៅឃុំក្រូចឆ្មារ និងឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ៨ វិច្ឆិកា នេះ, ក្នុងនោះអាជ្ញាធរ និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងនូវដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ដោយ សម្តេចបានជំរុញអភិវឌ្ឍន៍ប្រទេសជាតិ សម្រេចបានសមិទ្ធផលផ្លែផ្កាជាទីមោទនៈ ដែលប្រការទាំងនេះ, គឺជាមូលដ្ឋានសម្រាប់រាជ- រដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ជុំវិញការអភិវឌ្ឍន៍នេះដែរ ចំពោះនៅតាម ជនបទវិញ, សមិទ្ធផលជាច្រើនបានកំពុងកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ពួគគាត់នេះជាដើម នេះគឺជាការ ចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជុំវិញការងារស្ថាបនាផ្លូវ ឧត្តមសេនីយ៍ទោ ហាយ ហ៊ីង នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួង ការពារជាតិ បានអនុវត្តការងារនេះភ្លាម ព្រោះការងារស្ថាបនាផ្លូវនៅតាមមូលដ្ឋាន មានសារៈសំខាន់ណាស់សម្រាប់ធ្វើដំណើរ ដើម្បី បង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
ទាក់ទិនការអភិវឌ្ឍន៍ផ្លូវនេះដែរ, ឯកឧត្តម សាន វិសាល បានកោតសរសើរ ចំពោះការយកចិត្តទុកដាក់ស្ថាបនាផ្លូវខាងលើ នេះបានល្អប្រសើរ និងបានលើកឡើងថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការ រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ជាក់ស្តែងការស្តារ ឡើងវិញផ្លូវក្រាលបេតុងចំនួន ២ ខ្សែនេះ ដែលស្ថិតក្រោមក្របខណ្ឌក្រសួង បាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន មានផ្លូវល្អ ប្រកបដោយគុណភាព សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយ អាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពល រដ្ឋ។ ក្នុងធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១ ផងដែរ៕
អត្ថបទ៖សុនរ៉ាឌី




















-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ