ព័ត៌មាន
លោក ថោង រដ្ឋសក្តិ ចូលរួមកិច្ចមហាសន្និបាតទូកក្តោងពិភពលោកនៅប្រទេសសិង្ហបុរី
លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានចិន្ត្រៃយ៍សហព័ន្ធទូកក្ដោងកម្ពុជា (ស.ទ.ក) បានចូលរួមមហាសន្និបាតទូកក្ដោងពិភពលោកឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ខណៈមហាសន្នបាតនេះមានអ្នកចូលរួមចំនួន៨៩ប្រទេស និងបានបោះឆ្នោតជ្រើសរើស ប្រធានសហព័ន្ធកីឡាទូកក្ដោងពិភពលោកជាថ្មីផងដែរ។
ជាមួយមហាសន្និបាតនោះដែរសមាជិក សមាជិករបស់សហព័ន្ធក៏បានបោះឆ្នោតផ្តល់ទំនុកចិត្តឲ្យ លោក Quanhai Li ជាជនជាតិចិនធ្វើជាប្រធាន សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ និងអនុប្រធានចំនួន៧រូបទៀតនោះផងដែរ។
នៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាទូកក្តោងអាស៊ី ក៏បានបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពរយៈពេលខ្លី រួមទាំងបានឯកភាពគ្នាលើកឡើងអំពីប្រភេទកីឡា ដើម្បីដាក់បញ្ចូលក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីលើកទី២០ នៅទីក្រុង Aichi – Nagoya ប្រទេសជប៉ុន ឆ្នា២០២៦ផងដែរ ដោយព្រឹត្តិការណ៍នេះ កម្ពុជាគ្រោងបញ្ជូនអត្តពលិកទូកក្ដោងចំនួន៤រូបចូលរូមផងដែរ។
នៅក្នុងមហាសន្និបាតខាលើនេះ ោក ថោងរដ្ឋសក្តិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហព័ន្ធកីឡាទូកក្តោងអាស៊ី ក្នុងការគាំទ្រការអភិវឌ្ឍវិស័យកីឡាទូកក្តោងនៅកម្ពុជាកន្លងមក។ លើសពីនេះទៀត លោកក៏បានរាយការណ៍ពីភាពជោគជ័យក្នុងការរៀចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ ក្នុងនេះក៏មានប្រភេទកីឡាទូកក្តោងផងដែរ ដែលកម្ពុជាបានរៀបចំកាលពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងមហាសន្និបាត លោក ថោក រដ្ឋស័ក្តិ ក៏បានជំរាបជូនដល់អង្គសន្និបាតផងដែរថា កម្ពុជា បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»