ព័ត៌មាន
អ៊ីរ៉ង់បដិសេធបទចោទរបស់អាមេរិក លើបុរសអ៊ីរ៉ង់ម្នាក់ ដែលរៀបផែនការសម្លាប់លោក Trump
ក្រសួងយុត្តិធម៌បាននិយាយថា សហរដ្ឋអាមេរិក បានចោទប្រកាន់បុរសជនជាតិអ៊ីរ៉ង់ម្នាក់កាលពីថ្ងៃសុក្រ (០៨ វិច្ឆិកា) ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បុរសនោះត្រូវបានបញ្ជាដោយកងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់ IRGC ដើម្បីធ្វើឃាតប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ប៉ុន្តែអ៊ីរ៉ង់ បានបដិសេធ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាប់ចោទឈ្មោះ ហ្វាហាដ ស្ហាគឺរី (Farhad Shakeri) បានជូនដំណឹងដល់សមត្ថកិច្ចថា គេបានប្រគល់ភារកិច្ចនោះឱ្យលោកនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដោយផ្តល់នូវផែនការសម្លាប់លោក Trump។ ក្រសួងបន្តថា Shakeri បានប្រាប់ថា រូបគេមិនមានបំណងបង្កើតផែនការបែបនេះនៅក្នុងពេលវេលាដែលបញ្ចាដោយកងឆ្មាំបដិវត្តន៍ IRGC នោះទេ។

អ្នកនាំពាក្យក្រសួងការបរេស៊ីរ៉ង់ លោក អ៊ីស្មែល បាហ្កាអ៊ី (Esmail Baghaei) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ថា ការអះអាងនេះគឺជាផែនការ “គួរឱ្យស្អប់ខ្ពើម” ដោយអ៊ីស្រាអែល និងក្រុមប្រឆាំងអ៊ីរ៉ង់នៅក្រៅប្រទេស ដើម្បី “ធ្វើឱ្យមានភាពស្មុគស្មាញដល់បញ្ហារវាងអាមេរិក និងអ៊ីរ៉ង់” ។

ក្រសួងយុត្តិធម៌អាមេរិក បានពិពណ៌នាជនសង្ស័យ Shakeri វ័យ ៥១ឆ្នាំនេះថា ជាគ្នីគ្នារបស់ឆ្មាំបដិវត្ត ដែលរស់នៅក្នុងទីក្រុងតេអេរ៉ង់ ហើយបានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក កាលពីនៅក្មេង និងត្រូវបាននិរទេសនៅប្រហែលឆ្នាំ២០០៨ បន្ទាប់ពីកាត់ទោសពីបទប្លន់ទ្រព្យ។
គួររម្លឹកថា លោក Trump បានរួចផុតពីការប៉ុនប៉ងធ្វើឃាតចំនួនពីរលើករួចមកហើយនៅឆ្នាំនេះ នៅក្នុងអំឡុងដំណើរយុទ្ធនាការបោះឆ្នោតរបស់ខ្លួន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»