ព័ត៌មាន
យុវជនអាស៊ាន ទទួលការបណ្ដុះបណ្ដាលការគ្រប់គ្រងស្វ័យប្រវត្តិកម្ម ពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
យុវជន នៃប្រទេសក្នុងតំបន់អាស៊ានចំនួន៦ រួមមាន ប្រទេសឥណ្ឌូនេស៊ី ព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងប្រទេសកម្ពុជា ចំនួន១៥រូប បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី “Sequence Control” ពាក់ព័ន្ធនឹងការគ្រប់គ្រងស្វ័យប្រវត្តិកម្ម ក្នុងគម្រោងឧស្សាហកម្ម ឬខ្សែសង្វាក់ផលិតកម្ម ប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃ ។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “Sequence Control” សម្រាប់ជំនាន់ទី៣ ក្រោមគម្រោង ASEAN-ROK TVET Mobility Programmes កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ខែ ដោយ២ខែ សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និង១ខែ ត្រូវអនុវត្តការងារជាក់ស្តែង នៅតាមរោងចក្រ/សហគ្រាស) ហើយនេះជាជំនាន់ទី៣ ដែលគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងប្តុះបណ្តាលវិជ្ជាជីវៈ ត្រូវានជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្តុះបណ្តាលសិស្ស សិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន ។
ឯកឧត្តមបន្តថា គោលបំណងនៃវគ្គបណ្តុះបណ្តាលដើម្បីផ្តល់នូវចំណេះដឹង និងជំនាញក្នុងការសរសេរកម្មវិធី PLC program ដើម្បីធ្វើឱ្យប្រតិបត្តិការនៃប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មនៅក្នុងគម្រោងឧស្សាហកម្ម ឬខ្សែសង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃ ជាពិសេសលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម ៤.០ ។
សិក្ខាកាមជានិស្សិតកម្ពុជា និងហ្វីលីពីន ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល បានលើកឡើងថា កម្មវិធីនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ពួកគេជាយុវជន ក្នុងការពង្រឹងសមត្ថភាព លើជំនាញបច្ចេកវិទ្យានេះ ហើយគ្រូបង្រៀន ក៏មានជំនាញច្បាស់លាស់ ក្នុងការបណ្ដុះបណ្ដាលពួកគេផងដែរ ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សិក្ខាកាមទាំង ១៥នាក់ គឺសិក្ខាកាមកម្ពុជា ៤នាក់, ហ្វីលីពីន ៣នាក់, ព្រុយណេ១នាក់, ឥណ្ឌូនេស៊ី២នាក់, ម៉ាឡេស៊ី២នាក់ និងមីយ៉ាន់ម៉ា៣នាក់ ។ គម្រោង “ASEAN-ROK TVET Mobility Programmes” ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកម្មវិធី TVET ក្នុងបណ្តាលប្រទេសជាសមាជិកអាស៊ាន និងកាត់បន្ថយនូវគម្លាត នៃសមត្ថភាពការងារក្នុងចំណោមប្រទេសនានា នៃតំបន់អាស៊ាន តាមរយៈការអនុវត្តគម្រោង ASEAN-ROK TVET Mobility Programmes ឧបត្ថម្ភថវិកាដោយ ASEAN-ROK cooperation Fund ៕អត្ថបទ បាន សុខរិទ្ធិ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»