ព័ត៌មាន
សម្តេចធិបតី៖ រដ្ឋកំពុងសិក្សាធ្វើផ្លូវជិះកង់តាមមាត់សមុទ្រពីខេត្តកែប ទៅខេត្តកោះកុង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល បានកំពុងធ្វើការសិក្សាលើកគម្រោង ធ្វើផ្លូវជិះកង់នៅតាមមាត់សមុទ្រ ដោយចាប់ពីខេត្តកែប ដល់ខេត្តកោះកុង ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់ជិះកង់កម្សាន្ត គយគន់តាមមាត់សមុទ្រនោះ។
ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធ«វិថីតេជោសន្តិភាពឆ្នេរអង្កោលមានប្រវែងសរុប១២.៦៤៥ ម៉ែត្រ» នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមផែនការរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងរៀបចំផ្លូវជិះកង់ ផ្លូវរត់ តភ្ជាប់ ខេត្តនៅមាត់សមុទ្រ ដោយថ្ងៃក្រោយ អ្នកអាចជិះកង់ពីខេត្តកែប រហូតដល់កោះកុងតាមមាត់សមុទ្រ បើតាមគម្រោងដែលកំពុងសិក្សានោះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានណែនាំឲ្យមន្រ្តីពាក់ព័ន្ធ ត្រូវិនិ្យឱ្យបានហ្មត់ចត់លើគម្រោងនេះ (ផ្លូវជិះកង់) ដើម្បីធានាឱ្យការអនុវត្តបានជោគជ័យ ខណៈខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជានេះ មានសក្តានុពលទេសចរច្រើន ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបែបនេះមិនត្រឹមតែជួយដល់លើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុកតាមរយៈការជិះកង់ប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» គឺជាខ្សែផ្លូវទេសចរណ៍ស្របមាត់ទឹកសមុទ្ររបស់ខេត្តកែប ហើយវាបាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការសម្រួលចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារសម្រាប់ខេត្តនេះ ហើយមិនតែប៉ុណ្ណោះវិថីនេះ ក៏មានការរៀបចំផ្លូវជិះកង់ និងផ្លូវថ្មើរជើងប្រកបដោយសោភ័ណភាព និងផាសុកភាពផងដែរ ខណៈការធ្វើនេះគឺសុទ្ធតែជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត លំហែកាយនៅខេត្តកែបកាន់តែច្រើនឡើងបន្ថែមទៀតនោះ៕ អត្ថបទបាន ចក់
-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា