ព័ត៌មាន
រាជបណ្ឌិត្យសភាកម្ពុជា បើកវេទិកាកិច្ចពិភាក្សាបង្ហាញផ្លូវសម្រាប់យុវជនជ្រើសរើសមុខវិទ្យាជំនាញនៅថ្នាក់ឧត្តមសិក្សា
ភ្នំពេញ ៖ យុវជនដែលទើបបញ្ចប់ការប្រលងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដែលកំពុងត្រៀមចូលសិក្សានៅឧត្តមសិក្សាយ៉ាងច្រើននាក់បានមកស្តាប់ការធ្វើបទបង្ហាញពីបទពិសោធន៍ និងគន្លឹះនៃមុខ វិជ្ជាសំខាន់ៗ ពីសំណាក់វាគ្មិនជាសាស្ត្រាចារ្យបណ្ឌិតជំនាញចំនួន 6រូប ដើម្បីឲ្យការជ្រើសរើសមុខជំនាញដែលខ្លួនត្រូវរៀនគឺចំចំគោល ដៅនិងបានច្បាស់លាស់។ ខណះនាវេលាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ រាជបណ្ឌិត្យកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា» ។
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការរៀបចំកិច្ចពិភាក្សាតុមូលស្តីពីការជ្រើស រើសមុខជំនាញ នៅថ្នាក់ឧត្តមសិក្សា នាពេលនេះឡើង គឺមានសារៈ សំខាន់ជាផែនទីចង្អល់ផ្លូវដល់សិស្សានុសិស្សទាំងអស់ ដែលបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ (បាក់ឌុប) ក្នុងការគិតពិចារណាទៅ លើអាជីព នៅក្នុងជីវិតបស់ខ្លួន។ ការចាប់យកមុខជំនាញសិក្សានៅក្នុងថ្នាក់ឧត្តមសិក្សា (មហាវិទ្យាល័យ) គឺជារឿងមួយដ៏សំខាន់នៅក្នុងដំណើរទៅរកភាពរឹងមាំរបស់ខ្លួន និងជាភាពរឹងមាំរបស់សង្គមជាតិទាំងមូលផងដែរ។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានបន្តដោយរំលឹកប្រាប់សិស្សានុ សិស្សទាំងអស់ នេះថា បើក្រឡេកទៅមើលកាលពី ៣០ឆ្នាំមុន និស្សិតដែលចូលរៀនថ្នាក់មហាវិទ្យាល័យ ប្រៀបបាននឹងដើរលើមហា សាលគរអញ្ចឹង ពីព្រោះមិនមានការបង្ហាញផ្លូវនោះទេ។ ដូច្នេះ ការសិក្សាដោយគ្មានការបង្ហាញផ្លូវ គឺមិនមែនជាភាពងាយស្រួលនោះទេ តែបច្ចុប្បន្ននេះ យុវជនមានឱកាសច្រើន ក្នុងការជ្រើសរើសយកមុខជំនាញសិក្សា នៅក្នុងថ្នាក់មហាវិទ្យាល័យ ដើម្បីមានឱកាសកាន់តែច្រើនសម្រាប់រៀបចំអនាគតរបស់ខ្លួន ឱ្យទទួលបានភាពជោគជ័យ។
ក្នុងឱកាសនោះដែរ ដើម្បីជាផែនទីបង្ហាញផ្លូវដល់សិស្សានុសិស្ស
ភាគច្រើន បានកំពុងចាប់យកជំនាញ ទៅតាមការចូលចិត្តរបស់ខ្លួនហាក់មិនគិតពី ទីផ្សារការងារនៅពេលអនាគតនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ជាយោបល់ទៅដល់អ្នកសិក្សាទើបតែបញ្ជប់ការសិក្សាថ្នាក់វិទ្យាល័យទាំងឡាយ ដែលត្រៀមរើសមុខជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សានានា ត្រូវមើលលើទេពកោសល្យរបស់ខ្លួនជាមុនសិន មិនថាសិក្សានៅទីណានោះទេ ក៏មិនសំខាន់ដូចជំនាញដែលខ្លួនមានដែរ ។
ឯកឧត្តមបណ្ឌិតបញ្ជាក់បន្ថែមថាថា ចំណេះដឹងដើរតួនាទីសំខាន់ ណាស់សម្រាប់មនុស្សគ្រប់រូប ជាមួយគ្នានេះ ការរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា គឺសំខាន់ណាស់ក្នុងការគោរព និងមើលលើទេពកោសល្យរបស់ខ្លួន មិនថារៀននៅសាលាណាទីណានោះទេ។ ទន្ទឹមនឹងការមើលលើទេពកោសល្យខ្លួន ក៏ត្រូវសម្រេចតាមការស្រ ឡាញ់លើមុខជំនាញនីមួយៗ តាមចិត្តខ្លួនឯងដូចគ្នា ហើយការ សិក្សាជំនាញតាមទីផ្សារការងារ គឺជារឿងត្រូវគិតក្រោយគេ។
បច្ចុប្បន្ននេះ គេសង្កេតឃើញថា យុវជនភាគច្រើនហាក់មានការបារម្ភច្រើនថា ជំនាញដែលខ្លួនស្រឡាញ់អាចមិនមានទីផ្សារការងារធំទូលាយពិបាករកការងារធ្វើជាដើម ។ ទាំងអស់នេះ ក៏ជាកត្តាមួយដែលធ្វើឱ្យយុវជនជ្រើសរើសមុខវិទ្យាសិក្សាមួយ ដែលខ្លួនមិនមានទេពកោសល្យនោះ រហូតធ្វើឱ្យនិស្សិតមួយចំនួនធ្វើការមិនត្រូវនិងជំនាញដែលខ្លួនបានសិក្សាចប់ ឬ មិនមានការងារធ្វើ ព្រោះតែពួកគេមួយចំនួនមិនមានទេពកោសល្យ លើជំនាញសិក្សាដែលខ្លួនសនេះ។ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិត សុខ ទូច បានបញ្ជាក់ថា កាលណាមនុស្សមានទេពកោសល្យនៅក្នុងខ្លួន គឺបុគ្គលនោះរៀនចាប់បានលឿន មិនថាក្នុងការសិក្សា ឬវិស័យការងារឡើយ និងស្នើដល់យុវជនជំនាន់ក្រោយ ដែលកំពុងរើសជំនាញសិក្សា ប្រសិនជាចង់ទៅមើលសាលាណាមួយ កុំមើលតែភាពទំនើបពីខាងក្រៅរបស់សាលា ត្រូវមើលពីកម្មវិធីសិក្សានៅទីនោះ និងមើលលើគុណភាពគ្រូបង្រៀននៅទីនោះផង។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានណែនាំដល់អាណាព្យាបាលគ្រប់រូប គួរចាប់អារម្មណ៍ តាមដាន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការសិក្សារបស់កូន ព្រមទាំងផ្តល់ជាយុទ្ធសាស្ត្រគាំទ្រលើអ្វីដែលកូនស្រឡាញ់ និងពេញចិត្តផងដែរ។
សូមជម្រាបដែរថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្ដល់អាហារូបករណ៍សម្រាប់សិស្សជាប់និទ្ទេស A ចំនួន ១០០% ក្នុងរយៈពេល៤ឆ្នាំ។ និទ្ទេស B ផ្ដល់អាហារូបករណ៍ ៥០% រយៈ ពេល ៤ឆ្នាំ និង និទ្ទេស C ផ្ដល់អាហារូបករណ៍ ៣០% រយៈ ពេល ៤ឆ្នាំ ។ ដែលកាលបរិច្ឆេទចូលរៀន លើកទី១នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤និង លើកទី២នៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ៕
អត្ថបទ ៖ ភារម្យ











-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ