ព័ត៌មាន
ឥណ្ឌូនេស៊ី មិនទទួលស្គាល់ការអះអាងសិទ្ធិរបស់ចិននៅសមុទ្រចិនខាងត្បូងទេ ទោះមានកិច្ចព្រមព្រៀងក៏ដោយ
ប្រទេសឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនមិនទទួលស្គាល់ការអះអាងសិទ្ធិរបស់ចិនជុំវិញសមុទ្រចិនខាងត្បូងទេ ទោះបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍ដែនសមុទ្រជាមួយទីក្រុងប៉េកាំងក៏ដោយ ខណៈក្រុមអ្នកវិភាគមួយចំនួនបានព្រមានថា សន្ធិសញ្ញានេះប្រឈមនឹងការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។

ទីក្រុងប៉េកាំងបានប៉ះទង្គិចគ្នាជាយូរមកហើយជាមួយបណ្ដាប្រទេសជិតខាងអាស៊ីអាគ្នេយ៍ជុំវិញសមុទ្រចិនខាងត្បូង ដែលខ្លួនអះអាងសិទ្ធិស្ទើរតែទាំងស្រុងដោយផ្អែកលើបន្ទាត់ចំនួន៩ចំណុច នៅលើផែនទីរបស់ខ្លួនដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃប្រទេសមួយចំនួន។

កិច្ចព្រមព្រៀងរួមជាមួយប្រទេសចិនក្នុងផ្លូវទឹកជាយុទ្ធសាស្ត្រមានភាពរសើបខ្លាំងអស់ជាច្រើនឆ្នាំ ដោយប្រទេសមួយចំនួនមានការប្រុងប្រយ័ត្នចំពោះកិច្ចព្រមព្រៀងដែលពួកគេបារម្ភថាអាចត្រូវបានបកស្រាយថាជាការធ្វើឱ្យស្របច្បាប់នូវការអះអាងសិទ្ធិដ៏ធំរបស់ទីក្រុងប៉េកាំង។

កាលពីឆ្នាំ ២០១៦ តុលាការមជ្ឈត្តកម្មមួយបាននិយាយថាការអះអាងសិទ្ធិរបស់ចិនដោយផ្អែកលើផែនទីចាស់របស់ខ្លួន មិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ជាសេចក្ដីសម្រេចដែលចិនបដិសេធមិនទទួលស្គាល់។
សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយកាលពីចុងសប្តាហ៍ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ទៅកាន់ទីក្រុងប៉េកាំង បានលើកឡើងថាប្រទេសទាំងពីរបានឈានដល់ការយោគយល់គ្នាដ៏សំខាន់ស្តីពីការអភិវឌ្ឍន៍រួមគ្នានៅក្នុងតំបន់នៃការអះអាងសិទ្ធិត្រួតស៊ីគ្នា។
ប្រទេសចិន បានបង្ហាញឆន្ទៈធ្វើការជាមួយឥណ្ឌូនេស៊ី ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ស្របពេលមានភាពតានតឹងជាមួយហ្វីលីពីន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»