ព័ត៌មាន
កូរ៉េខាងជើង ផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយរុស្ស៊ី
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារ (១២ វិច្ឆិកា) នេះថា កូរ៉េខាងជើង បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយរុស្ស៊ី ដែលបានចុះហត្ថលេខាដោយមេដឹកនាំទាំងពីរកាលពីខែមិថុនា ដែលអំពាវនាវឱ្យភាគីនីមួយៗផ្តល់ជំនួយដល់ភាគីម្ខាងទៀត ក្នុងករណីមានការវាយប្រហារដោយប្រដាប់អាវុធ។

របាយការណ៍នេះបានកើតឡើងស្របពេលមានការរិះគន់ពីអន្តរជាតិជុំវិញការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងភាគីទាំងពីរ ដោយកូរ៉េខាងជើង បានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់រុស្ស៊ី ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនោះកាលពីថ្ងៃចន្ទ ដោយបន្ថែមថាវាមានប្រសិទ្ធភាពនៅពេលដែលភាគីទាំងពីរផ្លាស់ប្តូរលិខិតផ្តល់សច្ចាប័ន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចុះហត្ថលេខាលើសន្ធិសញ្ញានេះឱ្យចូលជាច្បាប់ផងដែរ ដែលចែងថា ប្រទេសទាំងពីរត្រូវតែ “ផ្តល់ជំនួយផ្នែកយោធា និងជំនួយផ្សេងទៀតជាបន្ទាន់ ដោយប្រើគ្រប់មធ្យោបាយដែលមាន” ប្រសិនបើភាគីណាមួយស្ថិតក្នុងស្ថានភាពសង្រ្គាម៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»