ព័ត៌មាន
បក្សនយោបាយ និងពលរដ្ឋ ថ្កោលទោសក្រុមជ្រុលនិយមដែលបង្កើតចលនាក្បត់ជាតិនៅក្រៅប្រទេស
គណបក្សនយោបាយមួយចំនួន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ចេញមុខថ្កោលទោសក្រុមជ្រុលនិយម ដែលបានប្រកាសបង្កើតចលនាក្បត់ជាតិនៅក្រៅប្រទេស ក្នុងគោលបំណងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ មានបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួន បានបន្តនាំគ្នាចេញញត្តិថ្កោលទោសចំពោះផែនការទុច្ចរិតរបស់មេដឹកនាំជ្រុលនិយម ដែលទើបប្រកាសកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ ក្នុងនោះគណបក្សខ្មែរតែមួយ លើកឡើងថា ការប្រកាសបង្កើតចលនាជាតិតស៊ូនៅក្រៅប្រទេស មានគោលបំណងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះជាចលនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។
ជាមួយគ្នា លោកស្រី ប្រធានគណបក្សធម្មាធិបតេយ្យ បានចេញញត្តិថ្កោលទោសដូចគ្នា ដោយចាត់ទុកការប្រកាសបង្កើតចលនាក្បត់ជាតិនៅក្រៅប្រទេស គឺជាធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បសម្រេចមហិច្ឆតាដ៏ខ្មៅកខ្វក់របស់ខ្លួនម្តងហើយម្តងទៀតលើរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
ទន្ទឹមគ្នានេះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសម្តែងការមិនគាំទ្រចំពោះផែនការចលនាជាតិមួយនេះ ដោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដូច្នេះប្រជាពលរដ្ឋមិនត្រូវការចលនាតស៊ូអ្វីទៀតនោះទេ។
ចំណែកឯ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលមកពី២០ស្ថាប័នផ្សេងគ្នា ចេញញត្តិថ្កោលទោស ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស កុំជឿលើមនោគមន៍ជ្រុលនិយម របស់ទណ្ឌិតក្បត់ជាតិ និងក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ព្រមទាំងសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះក្រុមជ្រុលនិយមមួយក្តាប់តូចទាំងនោះ ដែលចេញមកធ្វើសកម្មភាពផ្ទុយពីច្បាប់ ព្រមទាំងដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់ ដោយមិនអាចលើកលែងឱ្យបានជាដាច់ខាត៕ អត្ថបទ សេក ឧត្តម




-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា