ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច ធ្វើបច្ចុប្បន្នភាពជំរុញការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានចប់ឆាប់ៗ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបច្ចុប្បន្នភាពទីតាំងដីរបស់រដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជី សារពើភណ្ឌរបស់រដ្ឋ ដើម្បីជំរុញនៃការគ្រប់គ្រងឱ្យបានច្បាស់លាស់ និងឱ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ ជាពិសេសការប្រមូល ចំណូលពីការជួលដីរបស់រដ្ឋជាដើម។
ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាពិភាក្សា ស្ដីពីបច្ចុប្បន្នភាព ទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅថ្ងៃម្សិលមិញនេះថា ជុំវិញ បញ្ហាដីរដ្ឋនេះ វាគ្មិនបានលើកឡើង និងពិភាក្សាយ៉ាងផុលផុសនូវបញ្ហាជាច្រើន ជាពិសេសបញ្ហាប្រឈម ដែលយើងត្រូវតែរួមគ្នាដោះស្រាយ ក្នុងគោលដៅរួមជំរុញឱ្យសម្រេចចេញលទ្ធផល ដើម្បីជាគុណប្រយោជន៍របស់រាជរដ្ឋាភិបាលរបស់កម្ពុជាទាំងមូល។
ឯកឧត្តម បន្តថា ទាក់ទិបញ្ហានេះ វាគឺជាសូចនកររួមគ្នា រវាងអង្គភាពកាន់កាប់, អង្គភាពគ្រប់គ្រង និងតួអង្គដែលមានការ ពាក់ព័ន្ធទាំងអស់ ជាក់ស្តែងនាឆ្នាំកន្លងមក គណៈកម្មការអន្តរក្រសួងបានដាក់ទិសដៅ ដោយក្នុងនោះបណ្តារាជធានី-ខេត្ត ក៏បាន ជំរុញនៅតាមមូលដ្ឋានរបស់ខ្លួន ឃើញការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានការកើនឡើង ។ ចំណែកបញ្ហាដែលនៅសេសសល់ យើងត្រូវរួមគ្នានូវគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងដាក់ចេញជាវិធានការដោះស្រាយ រៀបចំជាផែនការ សកម្មភាពសម្រាប់អនុវត្តជាក់ស្ដែងក្នុងឆ្នាំ២០២៥។
នៅក្នុងកិច្ចពិភាក្សានេះ, ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ បានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីស្វែងរកសូចនករ មួយឱ្យបានជាក់លាក់ ដើម្បីអនុវត្តការងារនេះជំរុញឱ្យសម្រេចបានជាផ្លែផ្កា ជុំវិញការធ្វើប័ណ្ណកម្មសិទ្ធដីរបស់រដ្ឋ ដែលបានចុះបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗ។
ជុំវិញទ្រព្យសម្បត្តិរដ្ឋ រាជរដ្ឋាភិបាលបានកំពុងពង្រឹងជាបន្តបន្ទាប់ លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បីពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃ ការចុះបញ្ជីដីរដ្ឋ ដើម្បីធានាការពារបន្ថែមទៀតនូវកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ។ យន្តការគ្រប់គ្រង និងសម្របសម្រួលនានា ក៏ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងរួមមាន៖ គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព ទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ, គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី-ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ាជរដ្ឋាភិបាលគ្រោងប្រូលចំណូលមិនមែនសារពើពន្ធ ឱ្យបានចំនួនជាង ៣ ទ្រីលាន រៀល, ក្នុងនោះការប្រមូលចំណូលផលទុននៃទ្រព្យសម្បត្តិរដ្ឋជាង ៥២០ ប៊ីលានរៀល និងផលទុនជួលទ្រព្យសម្បត្តិ ការផ្តល់សេវា និង ផលទុនពីការរួមចំណែកផ្សេងៗ ប្រមាណ ២.៧ ទ្រីលានរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន18 hours agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍