ព័ត៌មាន
បញ្ញវន្តខ្មែរ៖ ចរិតប្រហើននៃក្រុមបក្ខពួកទណ្ឌិតក្បត់ជាតិបីជំនាន់ ជានយោបាយជ្រុលនិយមបំបែកបំបាក់ជាតិដែលពលរដ្ឋមិនត្រូវដើរតាម
បញ្ញវន្តខ្មែរបានចាត់ទុកចរិតច្រឡោងខាម(ប្រហើន) ធ្វើឡើងដោយក្រុមបក្ខពួកទណ្ឌិត សម រង្ស៊ី គឺជាការធ្វើនយោបាយជ្រុលនិយម បំបែកបំបាក់ជាតិ ដែលពលរដ្ឋគ្រប់រូបទាំងក្នុង និងក្រៅប្រទេសមិនត្រូវដើរតាម។
បញ្ញវន្តខ្មែរធ្វើឡើងបែបនេះនៅថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីមានសារសំឡេងក្រុមប្រឆាំង បានទូរសព្ទទៅសម្តេចតេជោហ៊ុន សែន ដោយប្រើពាក្យសម្តីគ្មានសុជីវធម៌ ច្រឡើសបើស គ្មានការអប់រំកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោកថុង ម៉េង ដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ ថ្លែងថា ការទូរសព្ទផ្ទាល់ទៅសម្តេចតេជោ ហ៊ុន សែន ដោយប្រើពាក្យមិនសមគួរ ជាអំពើអសីលធម៌ គ្មានការគោរពចាស់ទុំ និងថ្នាក់ដឹកនាំប្រទេស។ សកម្មភាពនេះបានបង្ហាញពីភាពខ្សោយផ្នែកសីលធម៌ និងគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មាន របស់ក្រុមប្រឆាំង។
លោកបញ្ជាក់ថា «តាមរយៈសំឡេងសន្ទនាជាមួយសម្តេច[ហ៊ុនសែន] បានបង្ហាញយ៉ាងបាស់ពីចរិកពាល ជាមនុស្សពុំមានទទួលបានការអប់រំល្អ ហើយក្រុមប្រឆាំងគឺចូលចិត្តប្រើប្រាស់មនុស្សបែបនេះ យកមកបោកប្រាស់ប្រជាជនខ្មែរ ទាំងខ្លួនឯងមិនស្គាល់ពីសង្គម និងការអភិវឌ្ឍនៅកម្ពុជាឡើយ»។
លោកដាវិតបន្ថែមថា សកម្មភាពនេះក៏បានបង្ហាញយ៉ាងច្បាស់ថា ធនធានមនុស្សរបស់ក្រុមប្រឆាំង ដែលមានទណ្ឌិត សម រង្ស៊ីនៅពីក្រោយ ដែលសាបព្រោះតែអំពើអាក្រក់ គ្មានសុជីវធម៌។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា តាមរយៈសារសំឡេងនោះបង្ហាញថា ក្រុមប្រឆាំងទណ្ឌិត សម រង្ស៊ី នៅពីក្រោយខ្នង តែងធ្វើនយោបាយដោយគ្មានភាពជាគំរូ គ្មាសីលធម៌ មានតែការបញ្ឆេះកំហឹង ទាំងពាក្យសម្តី និងឥរិយាបទ មិនគោរពច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ធ្វើឱ្យខូចទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលពលរដ្ឋគ្រប់រូបមិនត្រូវដើរតាម។
លោកថ្លែងថា «ចេញមកច្រឡោងខាមអ៊ីចឹងបានបង្ហាញឱ្យឃើញថា ក្រុមហ្នឹងសុទ្ធតែច្រឡោងខាម[ព្រហើន]ធ្វើនយោបាយបែបជ្រុលនិយម អ៊ីចឹងវាបានបង្ហាញឥរិយាបទអាក្រក់ដែលបង្ហាញថាអ្នកឯទៀតមិនគួរដើរតាមនិងឥរិយាបទដ៏អាក្រក់បែបហ្នឹងទេ»។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកទង្វើរបស់ក្រុមប្រឆាំងជ្រុលនិយមថា ជាការធ្វើឱ្យខូចទំនៀមទម្លាប់ប្រៃណីជាតិ សាបព្រោះតែពាក្យគ្រោតគ្រាត មិនស័ក្តសមជាអ្នកឈឺឆ្អាលរឿងប្រទេសជាតិ។
លោកបន្ថែមថា ការសន្ទនាដោយពាក្យពិរោះពិសាគឺជាភាពទាក់ទាញដៃគូរសន្ទនារបស់ខ្លួន ហើយថែមទាំងទទួលបានការសរសើរពីមហាជនដែលបានលឺការសន្ទនានោះ ប៉ុន្តែការប្រើពាក្យមិនសមគួរ ច្រឡើសបើសមានការជេរប្រម្រមាថជាដើមនោះ ក៏ធ្វើឱ្យបាត់បង់តម្លៃខ្លួនទៅតាមនោះដែរ។
លោកថ្លែងថា «បើយើងចង់ឱ្យគេកែ ចង់ឱ្យគេស្តាប់ថាយើងជាអ្នកឈឺឆ្អាល យើងដឹងព័ត៌មាន ទទួលបានព័ត៌មានហ្នឹងគួរតែនិយាយដោយពិរោះពិសា បើសិនជាយើងចេញមកជេរប្រទេច អាមឹង មិនគោរពចាស់ទុំអីជាដើម តម្លៃរបស់យើងក៏បាត់ទៅតាមហ្នឹងដែរ»។
បើតាមការលើកឡើងរបស់បញ្ញវន្តទាំង៣ខាងលើនេះ ការប្រើប្រាស់ពាក្យសម្តីអសុជីវធម៌របស់ក្រុមប្រឆាំង គឺជាគំរូអាក្រក់ ព្រហើនមិនគោរពច្បាប់ ធ្វើឱ្យខូចប្រពៃណីទំនៀមទម្លាប់ដ៏ប្រពៃរបស់កម្ពុជា ទាំងពាក្យសម្តី និងឥរិយាបទក្រុមប្រឆាំងសុទ្ធ តែជាការញ្ឆេះកំហឹង ធ្វើឱ្យបកបាក់ជាតិដែលពលរដ្ឋមិនត្រូវយកខ្លួនបៀត៕
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់