ព័ត៌មាន
សម្ដេចធិបតីធានាដល់អ្នកវិនិយោគបរទេសថា កម្ពុជាមានបរិយាកាសសុវត្ថិភាព និងស្ថិរភាពសម្រាប់ការវិនិយោគ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ធានាដល់អ្នកវិនិយោគបរទេសថា កម្ពុជាមានបរិយាកាសសុវត្ថិភាព និងស្ថិរភាពសម្រាប់ការវិនិយោគ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោកនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា វិនិយោគិនពិតជាត្រូវការនូវបរិយាកាសវិនិយោគមួយដែលប្រកបដោយស្ថិរភាព និងសុខសន្តិភាព ជាពិសេសវិនិយោគិនបរទេស នៅក្នុងចំណុចនេះ សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាមានបរិយាកាសល្អនៅក្នុងការបោះទុនវិនិយោគ ចំនួន ៣ ចំណុចសំខាន់ៗ ដែលក្នុងនោះមានដូចជា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសុខសន្តិភាព ហើយថែមទាំងធានាបាននូវសុខសុវត្ថិភាពដល់វិនិយោគិនទាំងអស់រួមទាំងទេសចរផងដែរ។ ទី២ កម្ពុជាាប្រទេសដែលបានដក់ឱ្យមានប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចដែលផ្ដល់នូវឱកាសវិនិយោ គច្រើនដល់វិនិយោគិន និងទី៣ កម្ពុជាបានកែសម្រួលច្បាប់វិនិយោគ និងលក្ខខណ្ឌវិនិយោគនានា ដើម្បីបង្កភាពកាន់តែងាយស្រួលដល់វិនិយោគិន។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសបើកចំហ និងមានលក្ខខណ្ឌវិនិយោគងាយស្រួល ហេតុនេះ សម្ដេចសង្ឃឹមថា ជំនួបជាមួយវិនិយោគិនត្រកូលលីនពិភពលោកនៅថ្ងៃនេះ វិនិយោគិនទាំងអស់នឹងនាំអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាឱ្យបានកាន់ តែច្រើនថែមទៀត។
សូមបញ្ជាក់ថា សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានរៀបចំពិធីនេះឡើង ក្នុងគោលបំណង៣សំខាន់ ទី១៖ កៀរគរនូវវិនិយោគគិនក្រៅប្រទេស ឲ្យបានមកមើលឃើញ និងដឹងពីសក្តានុពល និងឱកាសវិនិយោគថ្មីក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន។ ថ្វីត្បិតតែការដាក់ឈ្មោះថា ត្រកូលលីន ក៏ពិតមែន ប៉ុន្តែនៅក្នុងមហាសន្និបាតនេះ គឺមានវិនិយោគគិនក្រៅប្រទេស និងក្នុងប្រទេស ចូលរួមក្រៅពីត្រកូលលីនផងដែរ។ ទី២៖ ដោយសារតែថ្នាក់ដឹកនាំ និងសមាជិកសមាជិការរបស់សមាគម គឺសុទ្ធសឹងតែចេះ៣ ភាសា ហើយក៏មានបទពិសោធន៍ ក្នុងការប្រកបការងាររកស៊ីជាមួយជនបរទេសជាច្រើន និងជាយូរមកហើយ ជាពិសេសគឺជាមួយ ជនជាតិចិន ហើយក៏យល់ពីបរិបទនៃសង្គមខ្មែរនាពេលបច្ចុប្បន្ន និងពីមុនផងដែរ ដូច្នេះចង់ឲ្យវិនិយោគគិនដែលឆ្លងកាត់តាមសមាគម ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងវិនិយោគគិនដែលបានមកវិនិយោគ ក្នុងប្រទេសកម្ពុជារួចមកហើយ ទី៣៖ ដោយមើលឃើញពីការលាបពណ៌មូលបង្កាច់បង្អួចពីប្រទេសកម្ពុជា តាមរយៈវីដេអូមិនពិត ឬប្រឌិត ដោយចោទថាប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសុខសុវត្ថិភាព និងជាទីកន្លែង នៃការប្រមូលផ្តុំនូវពួកក្រុមប្រកបរបរ ខុសច្បាប់ជាច្រើន ដោយមូលហេតុនេះហើយធ្វើឲ្យវិស័យទេសចរណ៍ និងការវិនិយោគក្នុងប្រទេសកម្ពុជារងនូវផលប៉ះពាល់ជាខ្លាំង ទើបសមាគមមានបំណង និងគំនិតក្នុងការចូលរួមលុបបំបាត់ និងបង្ហាញទៅសាធារណជននៅ ក្រៅប្រទេសជាពិសេស គឺប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និងចិនឲ្យមើលឃើញ និងបានដឹងពីទិដ្ឋភាពជាក់ស្ដែង និងពិតប្រកដរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
សូមជម្រាបថា នៅព្រឹកមិញនេះ ក៏មានការរៀបចំកម្មវិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំ នៃសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក និងសមាគមពាណិជ្ជកម្ម ត្រកូលលីន នៅកម្ពុជា និងការប្រកាសពីសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក ក្នុងការប្រគល់សិទ្ធិដល់សមាគមពាណិជ្ជកម្ម ត្រកូលលីន នៅកម្ពុជា ក្នុងការរៀបចំនូវ App សម្រាប់ផ្តល់ជូនទៅសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មពិភពលោកទាំង១៥ប្រទេស និង៣៦ការិយាល័យប្រើប្រាស់ក្នុងគោលបំណងផ្គូរផ្គង និងជំរុញនូវអាជីវកម្ម និងពាណិជ្ជកម្មរបស់សមាជិក សមាជិកាផងដែរ៕
-
ព័ត៌មាន3 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន5 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន5 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន5 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន5 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន5 days agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ