ព័ត៌មាន
ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋការពារសុខភាពអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល សូមណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺជាយថាហេតុណាមួយ ដោយអនុវត្តនូវ វិធានការបង្ការសំខាន់ៗ។

ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជន ត្រូវប្រកាន់អនាម័យ កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ ត្រូវប្រើប្រាស់ទឹកស្អាត និងត្ថុធាតុដើមដែលល្អ សូមប្រុងប្រយ័ត្នទិញ ឬពិសាស្រា ស ឬស្រាថ្នាំ ពីប្រភពដែលទុកចិត្តបាន នៅពេលក្អក ឬកណ្តាស ត្រូវខ្ទប់មាត់ ដោយប្រើកន្សែងដៃ ឬផ្នត់កែងដៃ និងចៀសវាងខាកស្តោះពាសវាល ពាសកាល។ សូមពាក់ពាក់ម៉ាស់ នៅពេលមានអាការៈមិនស្រួលខ្លួនដូចជា ផ្តាសាយ ក្អក ដើម្បីបង្ការការចម្លង។ ករណីមានបញ្ហាសុខភាពណាមួយ ក្នុងអំឡុងដើរទស្សនា ឬចូលរួមក្នុងពិធីបុណ្យអុំទូកនេះ សូមទៅពិគ្រោះជំងឺ នៅតាមស្តង់សុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នកសូមកុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុ។

បើតាមឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងក្របខណ្ឌមនី្ទរសុខាភិបាលរាជធានីភ្នំពេញ មានតង់សុខភាព ចំនួន១១ទីតាំង ក្នុងនោះក្រសួងសុខាភិបាល បានរៀបចំតម្លើងតង់សុខភាព ចំនួន៤បន្ថែមទៀត សរុបទាំងអស់១៥តង់សុខភាព។ ទន្ទឹមនឹងនោះកម្លាំងក្រុមការងារគ្រូពេទ្យ (ប្តូរវេណគ្នា) ប្រមាណជិត១៣០០នាក់ ជាមួយគ្នានោះមានក្រុមគ្រូពេទ្យចុះអប់រំសុខភាព ចំនួន៥ក្រុម និងក្រុមពេទ្យចល័ត ចំនួន២១ក្រុម សរុបទាំងអស់មានចំនួន២៦ក្រុម។

ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល ព្រមទាំង បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមដំបូន្មានសាមញ្ញៗខាងលើ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ។ សូមជូនពរប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសុខភាពល្អ សុវត្ថិភាព ចៀសផុតពីជំងឺផ្សេងៗ និងសូមមានសេចក្តីរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕ អត្ថបទ រដ្ឋា







-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន7 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត