ព័ត៌មាន
ទូកចែវនារី ព្រះពៃស្រពណ៍ នៅតែចូលរួមប្រកួតទោះអ្នកអុំខ្លះឈានចូលវ័យជាង ៥០ ឆ្នាំក្ដី
ទូកចែវនារី ព្រះពៃស្រពណ៍ ជាទូកមកខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំ ២០២៤នេះ នៅតែបង្ហាញវត្តមានក្នុងការប្រកួតទូកអុំទូកនៅរាជធានីភ្នំពេញ។ ក្រុមកីឡាការិនី ដែលសុទ្ធតែជាស្ត្រីមានវ័យចំណាស់ ខ្លះវ័យរហូតដល់ជាង ៥០ឆ្នាំ ម្នាក់ៗបង្ហាញនូវស្នាមញញឹម ពោពេញដោយភាពសប្បាយរីករាយ។ ក្រុមកីឡាការិនីម្នាក់ៗ នៅតែបង្ហាញភាពជឿជាក់ អាចនាំយកជ័យជម្នះជូនខេត្តរបស់ខ្លួន។
ទូកចែវនារី មួយនេះជាទូកចំណាស់ ដែលមានប្រវត្តិឡើងមកប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៩៥មកម្លេះ បច្ចុប្បន្ននេះទូកមានអាយុកាលជិត៣០ឆ្នាំហើយ។ ទូកចែវនារីព្រះពៃស្រពណ៍នេះ បច្ចុប្បន្នមានវ័យចាស់ទាំងទូកមានវ័យចាស់ទាំងអ្នកអុំ។ អ្នកអុំភាគច្រើនមានវ័យចាប់ពីអាយុ៣០ក្រាសរហូតដល់វ័យជាង ៥០ ឆ្នាំ ដែលពួកគាត់មួយចំនួនធំ សុទ្ធតែមានចៅទៅហើយ។
ទោះបីវ័យចំណាស់តែក្រុមកីឡាការិនី ព្រះពៃស្រពណ៍ មិនដែលខកខានក្នុងការប្រកួតនោះទេ។ ជាក់ស្ដែងសម្រាប់ឆ្នាំនេះ ពួកគាត់បានមកចូលរួមប្រកួតជាថ្មីនៅរាជធានីភ្នំពេញ។ ពួកគាត់ម្នាក់ៗបង្ហាញនូវស្នាមញញឹម បង្ហាញនូវភាពជឿជាក់ ភ្ជាប់ជាមួយភាពសប្បាយរីករាយ ដោយប្ដេជ្ញាយកជយជម្នះត្រឡប់ទៅស្រុកកំណើតវិញ។
បើតាមក្រុមកីឡាការិនី ទូកព្រះពៃស្រពណ៍ បានឱ្យដឹងថា បច្ចុប្បន្នយុវតីក្មេងៗមិនសូវចូលចិត្តរៀនអុំទូកដូចជំនាន់ពួកគាត់ទេ ដូច្នេះមិនសូវមានកីឡាការិនីវ័យក្មេងមកចូលរួមប្រកួតទេ។
សូមបញ្ជាក់ថា ទូកចែវនារី ដែលឡើងមកប្រកួតនៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ គឺមានមិនច្រើនឡើយ។ ជាក់ស្ដែងក្រុមកីឡាការិនី ទូកព្រះពៃស្រពណ៍ លើកឡើងថា ឆ្នាំខ្លះពួកគេគ្មានគូប្រកួតជាទូកនារី៕ អត្ថបទ៖ គឹមហុក









-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន18 hours agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍