ព័ត៌មាន
រមណីយដ្ឋានដូងទេទាក់ទាញទេសចរកាន់តែច្រើន នៅថ្ងៃទី២ នៃពិធីបុណ្យអុំទូក
កំពត ៖ ភ្ញៀវទេសចរជាច្រើនបានជាប់ចិត្តនឹងទេសភាព បរិយាកាស សេវាកម្មផ្សេងៗនៅរមណីយដ្ឋានដូងទេ។ពួកគាត់ថាការចេះរៀបចំច្នៃប្រឌិតថ្មីៗ ប្លែកទាក់ភ្នែក អាចផ្តល់ភាពសប្បាយសម្រាប់មនុស្សគ្រប់វ័យ ទាំងកុមារនិងចាស់ៗ បានធ្វើឲ្យពូកគាត់ ដែលភ្លេចដូងទេពេលមកកំពត។ អ្នកលក់តាមផ្លូវចូលសប្បាយចិត្ត ព្រោះបានលក់ដាច់ច្រើន ខណៈដែលបុគ្គលិកដូងទេថាថ្ងៃបុណ្យអុំទូកទី២ ភ្ញៀវបុកមកច្រើនជាងថ្ងៃម្សិលមិញ។
ភ្ញៀវទេសចរមកពីតាមបណ្តារាជធានីខេត្ត បានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលបានមកសម្រាកលម្ហែ និងទទួលអាហារនៅរមណីយដ្ឋានដូងទេថា ទោះពួកគាត់ធ្លាប់មកច្រើនដង ឬអ្នកខ្លះទើបបានមកស្គាល់ក៏ដោយ ប៉ុន្តែទីនេះពិតជា ពូកកែរៀបចំឲ្យមានភាពទាក់ទាញ ទាំងសោភ័ណភាព អនាម័យបរិស្ថាន សេវាកម្មផ្សេងៗល្អ ពិសេសរក្សាបាននូវធម្មជាតិ មានឆ្នេរ និងដើមឈើត្រជាក់ស្រួល។
ក្រុមអាជីវករលក់នៅតាមផ្លូវចូលរមណីយដ្ឋានដូងទេ សប្បាយចិត្តយ៉ាងខ្លាំងដោយសារ ខាងដូងទេបានៀបចំតូបថ្មីស្អាត និងងាយស្រួល ពិសេសលក់ដាច់ច្រើនក្នុងឱកាសបុណ្យអុំទូកនេះ។
ចំណែកបុគ្គលិករមណីយដ្ឋានដូងទេ ថាកន្លែងខ្លួនបានពង្រីកសេវាកម្មកាន់តែច្រើន និងល្អប្រសើរឡើង ដើម្បីឆ្លើយតបតាមតម្រូវការភ្ញៀវ។
តាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរខេត្ត លោក សយ ស៊ីណុល ថាថ្ងៃទី២ នៃពិធីបុណ្យអុំទូក ភ្ញៀវទេសចរបន្តសម្រុកមកលេងខេត្តកំពតកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយ គេរង់ចាំមើលទូរលេខរបស់ក្រុមការងារជំនាញ បូកសរុបនៅម៉ោ៧ល្ងាច៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»