ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញប្រកាសអនុវត្តវិធានការច្បាប់ចំពោះទីតាំងផ្ញើម៉ូតូខុសច្បាប់ ឬលើសពីតម្លៃនៃកិច្ចសន្យា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ក្នុងកិច្ចប្រជុំនេះ លោក ឃ្លាំង ហួត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងក្នុងការការពារសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពីពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
ក្នុងនោះ រយៈពេល២ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលនូវសំណើ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋដែលចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បានលើកឡើងអំពីកង្វល់នូវបញ្ហានៃតម្លៃផ្ញើមធ្យោបាយរបស់ពួកគាត់ថ្លៃ។
ក្នុងកិច្ចប្រជុំខាងលើនេះ ដើម្បីដោះស្រាយនិង្លើយតបចំពោះតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការច្បាប់គ្រប់ទីតាំងផ្ញើម៉ូតូខុសច្បាប់ ជាពិសេសទីតាំងផ្ញើម៉ូតូដែលយកតម្លៃផ្ញើលើសពីកិច្ចសន្យាឬការព្រមព្រៀងជាមួយអាជ្ញាធរ។
ជាមួយគ្នានេះ លោក កើត ឆែ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ប្រសិនបងប្អូនប្រជាពលរដ្ឋជួបប្រទះនូវបញ្ហាអំពីការផ្ញើតម្លៃលើសនោះ សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ ឬផ្ញើសារមកកាន់រដ្ឋបាលរាជធានីភ្នំពេញដើម្បីអនុវត្ត និងដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងសមត្ថកិច្ចតាមគោលដៅទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលខណ្ឌនីមួយៗ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ភាពកក់ក**ៅដល់បងប្អូនប្រជាពលរដ្ឋដែលសប្បាយរីករាយក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»