ព័ត៌មាន
រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅលើបុរីវប្បធម៌កោះសំពៅមាស
ពោធិ៍សាត់ ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរតាំងពីបុរាណមក និងដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបុរីវប្បធម៌កោះសំពៅមាស ដោយមាន ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា អញ្ជើញជាអធិបតីភាពបើកពិធីនេះ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្ត និងប្រជាបលរដ្ឋទាំងក្នុងខេត្តនិងក្រៅខេត្តយ៉ាងច្រើនកុះករ។
លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បានឱ្យដឹងថាការប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើបុរីវប្បធម៌កោះសំពៅមាសឆ្នាំនេះត្រវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរ មានដូចជាពិធីក្រុងពិលីសុំម្ចាស់ទឹកម្ចាស់ដី ពិធីអុជទៀនធូប ថ្វាយព្រះរតនៈត្រៃ និងបារមីគ្រប់ទិសទី ការបង្ហាញរបាំជូនពរ របាំទូកងនារី របាំប្រទីបខ្មែរ របាំអំបុកខ្មែរថែជាតិ ពិធីលើកដង្វាយថ្វាយព្រះខែ ពិធីសម្រក់ទៀនជ័យ តាមក្រុង-ស្រុកទាំង៧ ពិធីដាល់អំបុកជានិមិត្តរូប ពិធីអកអំបុក ពិធីដង្ហែរនិងបណ្តែតប្រទីប ពិធីបង្ហោះគោម រួមនិងការបាញ់កាំជ្រួច ព្រមទាំងមានប្រគុំតន្ត្រីរាំលេងកម្សាន្តផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានថ្លែងថា ពិធីបុណ្យអុំទូក គឺជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌ជាតិជាច្រើនទៀត ដែលបុព្វបុរសខ្មែរយើងបានបង្កើតឡើងជាច្រើនសតវត្សមកហើយ។ដើម្បីរួមចំណែក ក្នុងការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ និងផ្តល់ភាពសប្បាយជូនបងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តពោធិ៍សាត់ តែងតែប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ ហើយយើងទាំងអស់គ្នាមានឱកាសជួបជុំរីករាយជាមួយគ្នាក្នុងពេលនេះ គឺដោយសារសុខសន្តិភាព ដូចនេះយើងត្រូវរួមសាមគ្គីភាពគ្នា បន្តអភិវឌ្ឍន៍ខេត្តយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»