ព័ត៌មាន
បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំឆ្នាំ២០២៤នេះ មណ្ឌលគិរី ទទួលភ្ញៀវទេសចរបានជាង ៥ម៉ឺននាក់
មណ្ឌលគិរី៖ លំហូរនៃភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី ត្រូវបានសង្កេតឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយផ្អែកលើវិសាលភាពយ៉ាងធំធេងលើវិស័យទេសចរណ៍នេះខេត្តមណ្ឌលគិរី បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាង៥ម៉ឺននាក់ ឲ្យមកលេងកម្សាន្តនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះប្រខែនិងអកអំបុក ។
គេសង្កេតឃើញថា ភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករសប្បាយរីករាយជាមួយការគយគន់ទេសភាពធម្មជាតិ ស្រូបយក ខ្យល់អាកាសបរិសុទ្ធលើកំពូលភ្នំ ក៏ដូចជាទស្សនាទឹកជ្រោះដ៏ស្រស់ត្រកាល ។ ហើយក្រៅពីនោះ ខេត្តមួយនេះក៏បានទាក់ទាញ ភ្ញៀវទេសចរយ៉ាងច្រើនផងដែរ ដោយការកម្សាន្តព្រៃ ទស្សនា និងស្វែងយល់ពីទំនៀមទំលាប់វប្បធម៌ ក៏ដូចជាការរស់នៅរបស់បងប្អូន ជនជាតិដើមភាគតិច ។
សម្រាប់ភ្ញៀវទេសចរមកកម្សាន្តខេត្តមណ្ឌលគិរី មានតំបន់ទេសចរណ៍យ៉ាងច្រើនចាំទទួល ដូចជារមណីយដ្ឋានវប្បធម៌ ភ្នំដោះក្រមុំ ដែលជាកន្ែងទីសក្ការៈបូជាដ៏សក្តិសិទ្ធរមណីយដ្ឋានសមុទ្រឈើ រមណីយដ្ឋានទឹកជ្រោះដំណាក់ស្ដេច ចំការកាហ្វេ ភ្នំណាំលៀ ភ្នំសាងស្នេហ៍ ភ្នំអណ្ដូងស្នេហ៍ ទឹកជ្រោះប៊ូស្រា ហើយអ្វីដែលកាន់តែពិសេសគឺពិធីប្រណាំងទូក និងសមទ្ធិផល ថ្មីៗជាច្រើនដែលទើបបង្កើតឡើង ។
អ្នកទេសចរបានលើកឡើងថា អ្វីដែលពួកគេប្លែកអារម្មណ៍ជាមួយខេត្តមណ្ឌលគិរី គឺជាសមិទ្ធិផលថ្មីៗជាច្រើនរបស់ ដែលលេចចេញជារូបរាងក្នុងរយៈពេលដ៏ខ្លី បង្ហាញឲ្យឃើញអំពីវឌ្ឍនៈភាពរបស់ខេត្តយ៉ាងឆាប់រហ័ស ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ស៊ាង សឿន បានឲ្យដឹងថា គិតត្រឹមរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តមណ្ឌលគិរីសរុបចំនួន ៥២,៧៩៣នាក់ កើនឡើង៦៤,០៧% ក្នុងនោះភ្ញៀវជាតិចំនួន ៥២,១៨៧នាក់ កើនឡើង៦៣,៤៩% ភ្ញៀវបរទេសជាង៦០០នាក់ កើនឡើង១៣៤,៨៨% ។
កំណើនភ្ញៀវទេសចររបស់ខេត្តមណ្ឌលគិរី ក៏បង្ហាញឲ្យឃើញអំពីសុខសន្តិភាពរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើឲ្យសេដ្ឋកិច្ចជាតិដំណើរការយ៉ាងល្អ ប្រជាពលរដ្ឋសុខសាន្តមានធនធានគ្រប់គ្រាន់ សម្រាប់ការការដើរលេងកម្សាន្ត ៕
អ៊ិត ភីរុណ
-
Uncategorized1 week ago
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 day ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
ព័ត៌មាន1 week ago
ប្រៃសណីយ៍កម្ពុជានឹងដាក់ឱ្យដំណើរការបច្ចេកវិទ្យាកំណត់ទីតាំង ដើម្បីប្រសិទ្ធភាពចែកចាយបញ្ញើ
-
ព័ត៌មាន1 day ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន2 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន1 week ago
ទូកចែវនារី ព្រះពៃស្រពណ៍ នៅតែចូលរួមប្រកួតទោះអ្នកអុំខ្លះឈានចូលវ័យជាង ៥០ ឆ្នាំក្ដី
-
ព័ត៌មាន1 week ago
ស្រោមអនាម័យចំនួនប្រមាណជាង១១ម៉ឺនស្រោម ត្រៀមចែកជូនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
-
Uncategorized1 week ago
ពលរដ្ឋចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ពេញចិត្ត និងសប្បាយរីករាយ ក្រោយឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន