ព័ត៌មាន
ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ ខេត្តកោះកុងទទួលអ្នកទេសចរជាង៣ម៉ឺននាក់
កោះកុង ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែរយៈពេល៣ថ្ងៃ ខេត្តកោះកុងបានទទួលស្វាគមន៍ភ្ញៀវទេសចរជិត៣ម៉ឺននាក់ ដែលពួកគាត់មកលេងកម្សាន្តតាមតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្ត។
លោក សាគុណ ភក្តី ប្រធានការិយាល័ព័ត៌មានផ្សព្វផ្សាយនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថា ៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ អត្រាភ្ញៀវទេសចរបានមកលេងកម្សាន្តជាង៣ម៉ឺននាក់ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅ ជិត៣ពាន់នាក់។ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន៥៩៦នាក់
លោក សាគុណ ភក្តី បានបន្ថែមនៅថ្ងៃទី១៧ ខែវិច្ឆិកា នេះថា ការដែលនាំឱ្យមានចំនួនអ្នកទេសចរកើនឡើងនេះ ក៏ព្រោះតែរដ្ឋបាលខេត្តកោះកុងបានរៀបចំកម្មវិធីប្រណាំងទូក ដាល់អំបុក ការប្រគុំតន្ត្រី ប្រកួតសម្រស់ស្តី្រមជ្ឈឹមវ័យ និងប្រទីបស្អាត អមជាមួយពិព័រណ៍ផលិតផល ម្ហូបអាហារ និងពិធីបណ្តែតប្រទីប នៅសួនច្បារមុខសាលាខេត្ត។
ចំពោះស្ថានភាផ្លូវពីរាជធានីភ្នំពេញមកកាន់តំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ស្រុកស្រែអំបិល និងតំបន់កោះស្តេច ស្រុកគិរីសាគរ មានភាពងាយស្រួលបន្តិចហើយសម្រាប់ការធ្វើដំណើរដោយចំណាយពេលខ្លី។ មន្រ្តីទេសចរណ៍ដដែល ក៏រំពឹងថា នៅពេលផ្លូវជាតិលេខ៤៨ស្ថាបនាហើយរួចរាល់ អត្រាភ្ញៀវទេសចរនឹងបន្តកើនឡើងជាលំដាប់នៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្រ្តខេត្តកោះកុង។
ដោយឡែកតំណាងអ្នកផ្តល់សេវាកម្មស្នាក់នៅ និងចំណីអាហារក្នុងខេត្តកោះកុង អះអាងថា ពួកគាត់មិនមានការតម្លើងថ្លៃសេវាអ្វីនៅអំឡុងថ្ងៃបុណ្យអុំទូក ពោលគឺមានតែការបញ្ចុះតម្លៃពិសេសភ្ញៀវដែលមកកម្សាន្តនៅតំបន់ទេសចរណ៍របស់ខ្លួន។
សម្ភាសន៍១-តំណាងអ្នកផ្តល់សេវាកម្មស្នាក់នៅកម្សាន្ត៣នាក់
គួរជម្រាបថា ខេត្តកោះកុង ជាខេត្តភាគនិរតីមួយដ៏មានសក្តានុពលអំណោយទានខាងផ្នែកទេសចរណ៍កម្សាន្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។ តំបន់ទេសចរណ៍កម្សាន្តដែលគេគ្រប់គ្នាតែងមកលេងកម្សាន្ត គឺនោះ គឺឆ្នេរសមុទ្រខៀវស្រងាត់ ទេសភាពព្រៃភ្នំ ទឹកជ្រោះ តំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាងពាមក្រសោប និងតំបន់ដែនកោះជាដើម៕














-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»