ព័ត៌មាន
ក្រុមកីឡាករចាប់ផ្ដើមនាំយកទូកត្រឡប់ទៅស្រុកកំណើតវិញក្រោយចប់ព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖ព្រះរាជពិធីបុណ្យអុំទូក រយៈពេលទាំង ៣ថ្ងៃ ត្រូវបានបិទបញ្ចប់ ក្រុមកីឡាករក៏ចាប់ផ្ដើមនាំយកទូករបស់ខ្លួនវិលទៅស្រុកកំណើតវិញ។ ទូកខ្លះត្រូវបានដឹកសណ្ដោងនៅតាមទន្លេ រីឯទូកខ្លះត្រូវបានស្ទូចមកខាងលើដើម្បីដឹកជញ្ជូនតាមផ្លូវគោក។
នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ ក្រុមកីឡាករទូក កំពុងមមាញឹក ក្នុងការរៀបចំឥវ៉ាន់ ក៏ដូចជាស្ទូចទូករបស់ខ្លួនឡើងមកខាងលើ ដើម្បីបន្តដឹកជញ្ជូនតាមផ្លូវគោក រីឯទូកខ្លះត្រូវបានរៀបចំដឹកសណ្ដោងនៅតាមទឹក។ មុននឹងចាកចេញទៅស្រុកកំណើតវិញនេះ ក្រុមកីឡាករទូក ដែលអញ្ជើញមកពីខេត្ត បន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលត្រូវដឹកជញ្ជូនទូករបស់ខ្លួនតាមផ្លូវគោក បានបង្ហាញនូវស្នាមញញឹម ភ្ជាប់ជាមួយសប្បាយរីករាយ ក្នុងការចូលរួមព្រះរាជពិធីបុណ្យអុំទូកទាំង ៣ថ្ងៃនេះ។
ក្រុមកីឡាករបង្ហាញការពេញចិត្តចំពោះការរៀបចំ ពេញចិត្តចំពោះការគាំទ្រ ទោះបីការប្រកួតត្រូវប្រើប្រាស់កម្លាំងច្រើនយ៉ាងណាក្ដី ក៏ពួកគាត់នៅតែទទួលបានភាពសប្បាយរីករាយផងដែរ។ ការដឹកជញ្ជូនទូកត្រឡប់ទៅស្រុកកំណើតវិញនេះ គឺប្រើប្រាស់ពេលវេលាជាច្រើនម៉ោង សម្រាប់ពួកគាត់ដែលនៅខេត្តឆ្ងាយ។ ជាក់ស្ដែងសម្រាប់ពួកគាត់នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ អាចទៅដល់ស្រុកកំណើតនៅពេលមេឃងងឹត។
ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកទាំង ៣ថ្ងៃកន្លងទៅនេះ បានផ្ដល់ជាសប្បាយរីករាយ និងស្រូបទាញពលរដ្ឋ និងភ្ញៀវទេសចរបរទេសជាច្រើនចូលរួមកម្សាន្ត។ ជាក់ស្ដែង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ BTV នាព្រឹកនេះ ថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសជាង ៦លាននាក់។
អត្ថបទ៖ គឹមហុក





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»