ព័ត៌មាន
ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ចុះពិនិត្យកន្លែងស្នាក់នៅ របស់កងទ័ពឡាវ-វៀតណាមដែលមកចូលរួមលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជា
កំពង់ឆ្នាំង ៖ ឧត្តមសេនីយ៍ឯក ម៉ឺង ពន្លក អគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការធានា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះពិនិត្យកន្លែងស្នាក់នៅ និងម្ហូបអាហាររបស់កងទ័ពឡាវ និងវៀតណាមដែលមកចូលរួមលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជាដែល គ្រោងនឹងធ្វើឡើងរយៈពេល១សប្តាហ៍ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នំាង។
កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល១សប្តាហ៍ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង លើរបៀបវារៈការគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសផ្តោតលើការបាក់រលំអគារតែម្តង។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកងទ័ពនៃប្រទេសទាំងបី(កម្ពុជា -ឡាវ-វៀតណាម) បានធ្វើសមយុទ្ធរួមគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ដោយលើកទី១គឺបានធ្វើឡើងកាលពីឆ្នំា២០១៩ ដោយភាគីឡាវធ្វើជាម្ចាស់ផ្ទះ និងើកទី២ ធ្វើឡើងនៅខេត្តកូនទុមប្រទេសវៀតណាមនាចុងឆ្នាំ២០២៣កន្លងទៅនិងលើកទី៣នេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុហត្ថនៅភ្នំជុំសែន រីករាយ ខេត្តកំពង់ឆ្នាំង។ លំហាត់ សមយុទ្ធនេះ កងទ័ពឡាវ នឹងចូលរួមចំនួនជាង៦០នាក់ វៀតណាមជាង៦០នាក់ ខណៈកងទ័ពកម្ពុជា ដែលជាម្ចាស់ផ្ទះនោះគឺមានជិតមួយពាន់នាក់។
ការដែលក្រសួងការពារជាតិ និងប្រទេសទាំងបីឯកភាពឲ្យមានការធ្វើលំហាត់ហ្វឹកហ្វឺននេះ ក៏ដើម្បី
ផ្តល់ឱកាសដល់កងទ័ពប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ។សមយុទ្ធសង្គ្រោះរវាងប្រទេសទាំង ៣ បានផ្តោតលើការសង្គ្រោះតាមទឹក និងផ្លូវគោក។ ការអនុវត្តការស្វែងរក និងជួយសង្គ្រោះក្នុងការឆ្លើយតបទៅនឹងទឹកជំនន់ ការរអិលបាក់ដី ការដួលរលំអគារ និងការលេចធ្លាយសារធាតុគីមីជាដើម៕
អត្ថបទបាន ចក់














-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»