ព័ត៌មាន
រុស្ស៊ី ព្រមានពីសង្គ្រាមលោកលើកទី៣ ជុំវិញការវាយប្រហារជ្រៅពីអ៊ុយក្រែន ដោយប្រើមីស៊ីលអាមេរិក
សមាជិកសភាជាន់ខ្ពស់របស់រុស្ស៊ី បានព្រមានកាលពីថ្ងៃអាទិត្យ (១៧ វិច្ឆិកា) ថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអនុញ្ញាតឱ្យទីក្រុងគីវ វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យជម្លោះនៅអ៊ុយក្រែន កាន់តែតានតឹង ហើយអាចនាំឱ្យមានសង្គ្រាមលោកលើកទីបី។

មន្ត្រីអាមេរិកពីរនាក់ និងប្រភពដែលដឹងពីការសម្រេចចិត្តរបស់អាមេរិក បានលើកឡើងពីការអនុញ្ញាតនេះកាលពីថ្ងៃអាទិត្យ ដែលជាភាពផ្ទុយគ្នាយ៉ាងសំខាន់នៃគោលនយោបាយបច្ចុប្បន្នរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងជម្លោះអ៊ុយក្រែន និងទីក្រុងមូស្គូ ដែលរឹតបន្តឹងការវាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី។

លោក អាន់ឌ្រី គ្លីស្ហាស (Andrei Klishas) សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសហព័ន្ធសភាជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា “លោកខាងលិចបានសម្រេចចិត្តលើកម្រិតនៃការបង្កើនជម្លោះ ដែលអាចបញ្ចប់ភាពជារដ្ឋរបស់អ៊ុយក្រែន នៅក្នុងការបំផ្លិចបំផ្លាញខ្ទេចខ្ទីទាំងស្រុង”។

ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្តីលោក វ្ល៉ាឌីមៀ ស្ហាបារ៉ូវ (Vladimir Dzhabarov) មន្រ្តីជាន់ខ្ពស់ក្នុងសភាជាន់ទាបរបស់រុស្ស៊ី ដែលបានសង្កត់ធ្ងន់ថា ការឆ្លើយតបរបស់ទីក្រុងមួស្គូ នឹងមានភ្លាមៗ ហើយនេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកការចាប់ផ្តើមនៃសង្គ្រាមលោកលើកទីបី”។
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីខែកញ្ញាថា ប្រទេសលោកខាងលិចនឹងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយលោកខាងលិច ក្នុងសកម្មភាពមួយដែលលោកបាននិយាយថា នឹងផ្លាស់ប្តូរប្រភពដើម និងវិសាលភាពនៃជម្លោះ៕
-
ព័ត៌មាន7 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល