ព័ត៌មាន
សម្តេចធិបតីអញ្ជើញថ្លែង សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ CDI ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរយៈពេល៣ថ្ងៃពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩វិច្ឆិកា។

សុន្ទរកថា គន្លឹះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ (IDC-CDI)នៅខេត្តសៀមរាបនារសៀលថ្ងៃទី១៨វិច្ឆិកានេះ សម្តេចធិបតីបានសំដែងសេចក្តីរីករាយដែលគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាអនុប្រធាននៃអង្គការCDI ពិតជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះ និងកម្មវិធីពិសេសស្ដីពីយុវជន និងធម្មនុញ្ញសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី ដែលបានប្រារព្ធឡើងកាលពីព្រឹកនេះ។ សម្តេចក៏សំដែងនូវសេចក្តីរីករាយ ផងដែរ ដែលគណៈប្រតិភូជាច្រើន នឹង ចូលរួមមហាសន្និបាតអន្តរជាតិ គណបក្សនយោបាយនៅអាស៊ីលើកទី១២ ក៏ដូចជាកិច្ចប្រជុំពេញអង្គ នៃអង្គប្រជុំលើកទី១១ នៃ សភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពនៅសប្តាហ៍ក្រោយនៅក្រុងភ្នំពេញ។ សម្តេចបានយកឱកាសនេះសំដែងនូវ ការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចក្នុងការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចបាន សម្ដែងនៅកតញ្ញូតាធម៌ចំពោះការប្តេជ្ញាចិត្តពេញមួយជីវិតរបស់សម្ដេចតេជោ ដើម្បីសន្តិភាព ការផ្សះផ្សា និងការកសាងជាតិ ក្រោយពីជម្លោះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការធ្វើទំនើបកម្មរបស់ប្រទេស។

សម្ដេចថា សព្វថ្ងៃនេះពិភពលោក ប្រឈមនឹងបញ្ហា ដែលពុំធ្លាប់មានពីមុនមក ជាមួយនឹងការកើនឡើងនូវភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ ដែលពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ។ ការអូសបន្លាយនិងការរីកសាយភាយនៃសង្គ្រាមតាមតំបន់នានា ជាមួយនឹងការចូលរួមក្នុងសង្គ្រាម ដែលពុំមែនជាភាគីដោយផ្ទាល់ នៃជម្លោះ បានធ្វើឲ្យយើងបាត់បង់ក្តីសង្ឃឹមសម្រាប់ឈានទៅរកកិច្ចព្រមព្រៀងនៃបទឈប់បាញ់ក្នុងពេលដ៏ខ្លីខាងមុខ និងបានបង្កើននូវភាពភ័យខ្លាចដល់ សង្គ្រាមជាសកល។ ទន្ទឹមនេះការបែងចែកប៉ូលសេដ្ឋកិច្ចនិងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិកំពុងតែគំរាម កំហែងដល់អាយុជីវិតទូទាំងពិភពលោកក្នុងកម្រិតមួយដែលពិបាកប៉ាន់ស្មានផងដែរ។ បញ្ហាប្រឈមទាំងនេះ បានបង្កើតឲ្យមានវិបត្តិមនុស្សធម៌និងជនភៀសខ្លួន រាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច បង្កើតអត្រានៃអតិផរណា ដល់ខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ និងប៉ះពាល់ដល់សន្តិសុខស្បៀង ព្រមទាំងការអភិវឌ្ឍន៍សង្គម។ ទាំងនេះជាហេតុផលដែលធ្វើឲ្យប្រធានបទនៃកិច្ចប្រជុំ មានភាពទាន់ពេលនិងចាំបាច់ កាលណា យើងត្រូវប្រើប្រាស់ស្មារតីរួម ការទទួលខុសត្រូវរួមគ្នា ដើម្បីដោះស្រាយបញ្ហា ក្តៅគគុកនៅក្នុងតំបន់ និងសកលលោក សម្ដេចជឿជាក់ថាយើងរួមគ្នានឹងអាចក្លាយជាអ្នកតស៊ូមតិដែលមានឥទ្ធិពល សម្រាប់សន្តិភាព កិច្ចសន្ទនាក៏ដូចជាកិច្ចសហប្រតិបត្តិការ ដែលមានគោលបំណងពន្លឿនការស្ដារសេដ្ឋកិច្ចនិងសង្គម ឆ្ពោះទៅរកការអភិវឌ្ឍន៍ និងវិបុលភាព។
សម្ដេចធិបតីក៏ បានអំពាវនាវដល់សមាជិក សមាជិកានៃអង្គការCDI ជុំវិញពិភពលោកចូលរួមគាំទ្រ និងរួមចំណែកលើដំណើរការរួមគ្នានេះ ហើយជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តឥតងាករេ របស់CDI នឹងអនុញ្ញាតឱ្យយើងសម្របខ្លួនកាន់តែប្រសើរ នៅក្នុងការផ្លាស់ប្ដូរ ស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចក្នុងការកសាង សាមគ្គីភាពក្នុងភាពចម្រុះ និង ការពង្រឹងទំនាក់ទំនងជាមួយដៃគូយើងដោយផ្អែកលើជំនឿ និងទំនុកចិត្តគ្នា។

គួរបញ្ជាក់ថា CDI បានជ្រើសរើសយកប្រទេសកម្ពុជាបើកកិច្ចប្រជុំរយៈពេល៣ថ្ងៃនៅខេត្តសៀមរាប ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩វិច្ឆិកា ។សព្វថ្ងៃអង្គការ CDI មានសមាជិក១០៩គណបក្ស មកពី ៨៣ប្រទេស ដែល មាន មនោគមវិជ្ជានយោបាយនិយម កណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ី ប៉ាស៊ីហ្វិក ក្នុងនោះគណបក្សប្រជាជនកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិរបស់CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធានអង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែ កក្កដា ឆ្នាំ២០១៨ ចំនួន ៣អាណត្តិមកហើយ៕ អត្ថបទ មុត សុទ្ធ


-
ព័ត៌មាន3 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន5 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន5 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន5 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន5 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន5 days agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ