ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវ ជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
ត្បូងឃ្មុំ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញថែទាំផ្លូវឲ្យបានល្អ សម្រាប់ការប្រើប្រាស់យូរអង្វែង ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងក៏ជាការចូលរួមលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារ ថែទាំខួបផ្លូវ ចំនួន ២ ខ្សែ ក្រាលល្បាយក្រួស ប្រវែងសរុបជាង ១៦ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងសាងសង់លូផ្សេងៗ ស្ថិតនៅឃុំតំបែរ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ទាក់ទិនការអភិវឌ្ឍន៍ផ្លូវជនបទនេះ, ក្រសួងអភិវឌ្ឍន៍ ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចុះដោយផ្ទាល់ជាប្រចាំ ដើម្បីពិនិត្យអំពីមើលលើការងារស្ថាបនា ការថែទាំ ស្តារ និងការជុសជុលជាដើម លើលក្ខណៈបច្ចេកទេស ជាពិសេសការអនុវត្តឱ្យស្របតាមផែនការ ក្នុងគោលដៅជំរុញបង្ករភាពងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការចូលរួម ចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមជនបទផងដែរ។
ជុំវិញផ្លូវខាងលើនេះ, លោកជំទាវ បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ នៅលើការងារថែទាំផ្លូវទាំងនេះបានល្អប្រសើរ, ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងក៏ជាការចូលរួមលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ, ជាក់ស្តែងផ្លូវទាំង ២ ខ្សែខាងលើនេះ, ពិតជាមានសារៈសំខាន់ណាស់ ព្រោះតំបន់ទាំង នេះសុទ្ធសឹងជាអ្នកប្រកបមុខរបរកសិកម្ម ដែលត្រូវការដឹកជញ្ជូនជាចម្បងដូចជា ការដឹកជញ្ជូនសម្ភារៈផ្សេងៗទៅកាន់ចម្ការ ឬការដឹក ជញ្ជូនកសិផលទៅកាន់គេហដ្ឋានរបស់ពួកគាត់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារជាដើម។
ទាក់ទងការចុះពិនិត្យផ្លូវខាងលើនេះដែរ, លោកជំទាវ ឯក គន្ធវារី នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ លោកជំទាវ បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងជំរុញលើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ដោយមិនទុកឱ្យប្រជាពលរដ្ឋពិបាក ឬការអត់បាយគ្មានអាជ្ញាធរដឹងឮនោះឡើយ ជាពិសេសការ អភិវឌ្ឍន៍ផ្លូវ ស្ពាន នៅតាមជនបទនេះ ដើម្បីសម្រួលនិងកាត់បន្ថយនូវគម្លាតក្នុងការធ្វើដំណើរជាដើម។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, លោកជំទាវ អនុរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី
















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»