ព័ត៌មាន
ពានសម្ដេចតេជោ-ថ្នាក់ខេត្ត បើកយុទ្ធនាការរកបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សប្ដាហ៍នេះ
ក្រោយបញ្ចប់ការប្រកួតជម្រុះតាមពូលរួចមក ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) នឹងបន្ដការប្រកួតវគ្គ ៨ក្រុមចុងក្រោយ សម្រាប់ជើងទី១ នាថ្ងៃទី២០-២១ ខែវិច្ឆិកា ក្នុងសប្ដាហ៍នេះ មុនឈានដល់ការប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី២៦-២៦ ខែវិច្ឆិកាខាងមុខ ដើម្បីកំណត់បេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាពេលខាងមុខ។
សម្រាប់កម្មវិធីប្រកួត នៃវគ្គ ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃទី២០ ខែវិច្ឆិកា គឺក្លិបបាល់ទាត់ឡាយអ៊ិនឃីងខេត្តសៀមរាប ត្រូវស្វាគមន៍ក្រុមភ្ញៀវ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ នៅកីឡដ្ឋាន SRU ខណៈក្រុមសមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ ត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ធំ ស្វាគមន៍ក្រុមភ្ញៀវសមាគមបាល់ទាត់ខេត្តកែប។
រីឯការប្រកួតនៅថ្ងៃទី២១ ខែវិច្ឆិកា គឺមាន ២គូដូចគ្នា រួមមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវជួបក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ត្រូវជួបក្រុមបាល់ទាត់ឈើតុំខេត្តពោធិ៍សាត់ នៅទីលានវិទ្យាល័យ ព្រះសីហនុ នាវេលាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា ។
ក្រោយបញ្ចប់ការប្រកួតជើងទី១ ក្រុមនីមួយៗ នឹងត្រូវធ្វើការប្រកួតជើងទី២ ដែលត្រូវផ្លាស់ប្ដូរទឹកដីគ្នា ខណៈសរុបលទ្ធផលទាំង ២ជើង ក្រុមទទួលបានជ័យជម្នះ នឹងទទួលបានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើការប្រកួត ២ជើងទៀត នាខែធ្នូ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ស្វែងរកក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ៕ អត្ថបទ៖ លី ឈុនឡា

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»