ព័ត៌មាន
កីឡាកាយសម្ព័ន្ធ បន្ដបញ្ជ្រាបចំណេះដឹងថ្មីៗ ដល់គ្រូជំនាញ ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍ
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាល គ្រូជំនួញអាអេរ៉ូប៊ិកកម្រិត១ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីបញ្ជ្រាបចំណេះដឹងថ្មីៗ ក្នុងន័យពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យកីឡាអូឡាំពិកនេះឲ្យកាន់តែរីកចម្រើន ។
វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមចំនួន ២២នាក់ មកពីបណ្ដាលរាជធានី-ខេត្តមួយចំនួន ដែលបង្រៀនដោយគ្រូឧទ្ទេសឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងកញ្ញា សោ សុគី គ្រូជំនួយក្រុមជម្រើសជាតិ ។
តាមការបញ្ជាក់របស់ឯកឧត្តម ណយ ផាណា វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើ ៣ចំណុចសំខាន់ៗ ស្ដីពី ១- វគ្គបណ្ដុះបណ្ដាលគ្រូជំនាញកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកកម្រិត១, ២-ការអភិវឌ្ឍកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ+ការបោះជុំរំហ្វឹកហាត់ និងទី៣-ការកំណត់អត្តសញ្ញាណកីឡាទេពកោសល្យ ។
ឯកឧត្តមបន្ដថា វគ្គនេះរៀបចំឡើង ដើម្បីរក្សានូវការបញ្ជរាបណេះជំនាញថ្មីៗ ពង្រីក និងពង្រឹងសមត្ថភាពបច្ចេកទេសទៅគ្រូបង្វឹកកីឡាជំនាញមួយនេះឲ្យមានការយល់ដឹងច្បាស់ថាខ្លួន គឺជាបន្ទាត់សម្រាប់តម្រង់ទិសលើការអភិវត្តប្រភេទកីឡាកាយសម្ព័ន្ធ ទៅតាមកម្រិតអាយុរបស់កីឡាករ កីឡាករិនី។
មួយវិញទៀត វគ្គនេះបានសង្កត់ធ្ងន់ឲ្យគ្រូបង្វឹកទាំងអស់ ទទួលបានការយល់អំពីការជ្រើសរើសកីឡាករ-កីឡាការិនី វ័យក្មេងតាមតាមផែនការ និងគោលការណ៍ នៃការកំណត់អត្តសញ្ញាណទេពកោសល្យ កីឡាវ័យផងដេរ ។
គួរដឹងថា វគ្គបណ្ដុះណ្ដាលប្រចាំឆ្នាំនេះ រៀបចំឡើងក្រោមគម្រោងថវិការបស់ក្រសួងអប៎រំ យុវជន និងកីឡា ដើម្បីពន្លឿនការអភិវត្តលើធនធានមនុស្ស ៕ អត្ថបទ៖ លី ឈុនឡា






-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន7 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត