ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើបាឋកថាស្តីពីការបង្កើតកិច្ចសហការណ៍ (Collaboration) នៅក្នុងការដឹកនាំវិស័យសុខាភិបាល
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាឋកថាស្តីពីការបង្កើតកិច្ចសហការណ៍ (Collaboration) នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៥៦៧ នាក់, នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកទស្សនៈលើការដឹកនាំឱ្យបានល្អ ដោយជំរុញឱ្យថ្នាក់ដឹកនាំសុខាភិបាលប្រកាន់យកទម្លាប់ធ្វើការងារអ្វីត្រូវធ្វើដោយយកចិត្តទុកដាក់ ធ្វើដោយប្រាកដជាក់លាក់ ខិតខំធ្វើកិច្ចការអោយលើសពីអ្វីដែលខ្លួនគិតថាធ្វើបាន និងត្រូវធ្វើអ្វីៗឱ្យមានតម្លៃបន្ថែមទៅយន្តការដែលមានស្រាប់។ ជាកិច្ចបន្តឯកឧត្តមសាស្ត្រាចារ្យ ក៏បានលើកយកខ្លឹមសារ នៃពាក្យកិច្ចសហការណ៍(Collaboration) និងពាក្យកិច្ចសហប្រតិបត្តិការណ៍ (Cooperation) និងបង្ហាញពីសារៈសំខាន់បស់កិច្ចសហការ នៅក្នុងការងារដឹកនាំវិស័យសុខាភិបាល។
នៅក្នុងបទបាឋកថា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកសកម្មភាពចំបងក្នុងកិច្ចសហការ ដែលមាន៖ (១)ការចែករំលែកចំណេះដឹងនិងជំនាញ (២)ការដោះស្រាយបញ្ហា (៣) ការជំរុញអោយមានការចូលរួម និងការផ្សាភ្ជាប់រវាងគ្នានិងគ្នា (៤)ការសម្របគ្នាសំដៅឆ្ពោះទៅរកគោលដៅតែមួយ និង (៥)ការបង្កើតអោយមានលទ្ធផលដែលមានប្រសិទ្ធភាពនិងនិរន្តរភាព។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញពី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ក្រោមប្រធានបទ “ការផ្តល់សេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ”។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕
អត្ថបទ រដ្ឋា












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»