ព័ត៌មាន
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងកងកងទ័ពទាំងអស់ រក្សាភាពស្ងៀមស្ងាត់កុំស្តាប់តាមការញុះញង់អុចអាលពីក្រុមជុលនិយមមួយក្តាប់តូចលើបញ្ហាកោះគុតនេះ ដោយគប្បីត្រូវទុកលទ្ធភាពករណីនេះ ឲ្យរដ្ឋាភិបាលកម្ពុជា និងថៃដោះស្រាយគ្នាដោយទ្វេភាគី និងដោយសន្តិវិធី។

ថ្លែងនៅក្នុងវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នៅសាលវិទ្យាស្ថានអប់រំ នាព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នាពេលបច្ចុប្បន្នកម្ពុជា និងថៃបានកំពុងរក្សាបាននូវព្រំដែនសន្តិភាព ជាមួយគ្នាដោយបានធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរសក្សាទំនាក់ទំនងគ្នាបានល្អ ដូច្នេះកុំគ្រាន់តែឮពាក្យ ញុះញង់ខុសពីការពិតពីក្រុមជ្រុលនិយមមួយក្តាប់តូចបែជាធ្វើឲ្យប្រទេសទាំងពីរមានភាពប្រេះឆា ជាមួយគ្នានោះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ប្រទេសណាក៏មានក្រុមជ្រុលនិយមដែរ ប៉ុន្តែក្រុមជ្រុលនិយមនៅកម្ពុជាគឺបានជ្រុលនិយមហួសកម្រិតដោយពិបាកទទួលយក។ ត្រង់ន័យនេះ គឺសម្តេចតេជោ បានសំដៅទៅលើក្រុមក្បត់ជាតិបីជំនាន់ ដែលជាក្រុមជ្រុលនិយម ហើយបានកំពុងរុញស្ថានការណ៍ឱ្យក្ដៅ ខណៈទង្វើនេះ គឺមានចេតនាបំផ្លាញប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ ។ជាក់ស្តែងលើបញ្ហាកោះគុតនេះតែម្តង បានកំពុងបញ្ឆេះឲ្យពលរដ្ឋធ្វើបាតុកម្មរាជរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ ទាក់ទងនឹងបញ្ហាកោះកុតនេះសម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់កងកងទ័ព ទាំងអស់ទាំងជើងទឹក ជើងគោក និងជើងអាកាសកុំធ្វើការចល័តទ័ពផ្ដេសផ្ដាសនៅតំបន់កោះនោះឲ្យសោះ ដោយគ្រាន់តែទទួលព័ត៌មានមិនច្បាស់លាស់ និងស្តាប់តាមការអុចអាលពីក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនោះ។ ទាក់ទងនឹងបញ្ហានេះដែរ សម្តេចតេជោ ក៏បានស្នើរឲ្យមានការតាក់តែងច្បាប់ដោយដាក់ក្រុមជ្រុលនិយមទាំងនោះ ទៅជាក្រុមភេរវកម្មផងដែរ៕អត្ថបទ៖ បាន ចក់

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»