ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីរចំណុចជូនជនរួមជាតិទាក់ទងនឹងករណី កោះគុត
ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានបញ្ជាក់ចំនួនពីរចំណុចទៅកាន់ប្រជាពលរដ្ឋ និងជនរួមជាតិទាក់ទងនឹងករណី ក្រុមជ្រុលនិយមនៅក្រៅប្រទេសបំភ្លៃព័ត៌មាន រឿងកោះគុត ស្ថិតនៅព្រំដែនទឹក កម្ពុជា-ថៃ ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធនឹងករណី កោះគុត ស្ថិតនៅដែនសមុទ្រ ក្នុងភូមិសា្រស្ដខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ មូលហេតុដែលរាជរដ្ឋាភិបាលមិនឆ្លើយតបទៅក្រុមជ្រុលនិយមនៅក្រៅ ដោយមូលហេតុចំនួនពីរ គឺទី១ រាជរដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ និងទី២ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
សម្ដេច បន្តថា ភាពចាស់ទុំ រាជរដ្ឋាភិបាល ដែលជាអ្នកដឹកនាំប្រទេសមិនអាចលេងល្បែងនយោបាយដូចកូនក្មេងជាមួយក្រុមជ្រុលនិយមនៅក្រៅស្រុកនោះទេ ហើយកត្តានេះ គឺដើម្បីកុំឱ្យយកភ្លើងពីខាងក្រៅចូលមកផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន ជាពិសេសព្រំដែនទឹក មិនទាន់ឯកភាពបញ្ចប់នៅឡើយ។ ប៉ុន្ដែករណី កោះគុតនេះ ក្រុមប្រឆាំងនៅប្រទេសថៃ បានចោទប្រកាន់រាជរដ្ឋាភិបាលរបស់គេថា ធ្វើឱ្យបាន កោះគុតមកកម្ពុជា ចំណែកក្រុមជ្រុលនិយមនៅក្រៅស្រុកបានទាញយករឿងនេះមកដើម្បីតែផលប្រយោជន៍នយោបាយរបស់ពួកគេដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចោទសួរថា ក្រុមប្រឆាំងនៅថៃ បានចោទទៅរាជរដ្ឋាភិបាលថៃថា បានធ្វើឱ្យបាត់កោះគុត មកកម្ពុជា ចំណែកក្រុមជ្រុលនិយមនៅក្រៅស្រុក បានចោទកម្ពុជាថា ធ្វើឱ្យបាត់កោះគុត ទៅថៃ ដូច្នេះតើកោះនេះបាត់ទៅណា ឬបាត់ទៅជនទីបី ឬលិចចូលទៅក្នុងសមុទ្រ? ខណៈព្រំដែនសមុទ្រកម្ពុជា-ថៃ មិនទាន់បានបោះបង្គោលឯកភាពគ្នាចប់សព្វគ្រប់នៅឡើយ។
ក្នុងឱកាសនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ជូនជនរួមជាតិសារជាថ្មីថា រដ្ឋាភិបាលប្ដេជ្ញាការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមិល្លីម៉ែត្រនោះឡើយ។ សម្ដេចធិបតី បន្ថែមថា ការដោះស្រាយបញ្ហាព្រំដែន គឺរាជរដ្ឋាភិបាលប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ដោះស្រាយតាមយន្តការដែលមានស្របតាមច្បាប់ និងបច្ចេកទេសអន្តរជាតិ៕
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍