ព័ត៌មាន
សន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសកម្មភាព សម្រាប់ឆ្នាំ២០២៥ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅព្រះរាជាណាចក្រកម្ពុជារបស់យើង, នាព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែងនៅក្នុងពិធីបើកសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំនេះ យើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពថវិកាមានបញ្ហាប្រឈម រួមនឹងនិន្នាការធ្លាក់ចុះនៃហិរញ្ញប្បទានក្រៅប្រទេស។ នៅក្នុងរយៈពេលផ្ទេរដំណាក់កាលនេះ យើងទាំងអស់គ្នាចាប់ផ្តើមបំពេញតួនាទីក្នុងភាពជាម្ចាស់ រួមនឹងការពង្រឹងភាពជាអ្នកដឹកនាំ ជាពិសេសការទទួលខុសត្រូវរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត រួមជាមួយអង្គការដៃគូ ក្នុងការពង្រីកសក្តានុពលនៃបទអន្តរាគមន៍នានា ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវ និងជំរុញលើកទឹកចិត្តអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ ឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅ៩៥ទីមួយ(គោលដៅ៩៥-៩៥-៩៥ យើងសម្រេចបាន៨៩-៩៨-៩៨)។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីសុឆន្ទៈនយោបាយដ៏មោះមុតឆ្ពោះទៅសម្រេចបាននូវគោលដៅ និងការបញ្ចប់ការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម ទូលំទូលាយ និងពហុវិស័យពីបណ្តាស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។នៅក្នុងដំណើរការ អង្គសន្និបាតបានស្តាប់បទបង្ហាញស្តីពី៖១- ទិន្នន័យការត្រួតពិនិត្យដែល ដឹកនាំដោយសហគមន៍(Community Led Monitoring, CLM) ដើម្បីពន្លឿនដំណោះស្រាយឆ្ពោះទៅសម្រេចគោលដៅ៩៥-៩៥-៩៥, ២- ឥរិយាបថប្រឈមរបស់យុវវ័យ, ៣- វិធីសាស្ត្រទប់ស្កាត់ការចម្លង មេរោគអេដស៍ ម=ម, ៤- លទ្ធផលនៃគម្រោងពង្រឹងប្រព័ន្ធសហគមន៍, ៥- ការផ្តល់សេវាមេត្រី នៅមណ្ឌលសុខភាពទួលគោក, ៦- បទពិសោធន៍នៃការប្រើប្រាស់ហិរញ្ញប្បទានក្នុងស្រុក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅខេត្តព្រៃវែង, ៧- បទពិសោធន៍នៃការប្រើប្រាស់ហិរញ្ញប្បទានក្នុងស្រុក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅរាជធានីភ្នំពេញ និង៨- លទ្ធផលបឋមនៃការវាយតម្លៃកម្មវិធីបង្ការមេរោគអេដស៍ជាពហុវិស័យ ក្នុងប្រទេសកម្ពុជា៕ អត្ថបទ រដ្ឋា




-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង