ព័ត៌មាន
កម្ពុជារំពឹងថា ភាគីកូរ៉េនឹងបង្កើនកូតាបន្ថែមទៀតក្នុងការបញ្ជូនពលករខ្មែរទៅធ្វើការនៅកូរ៉េខាងត្បូង
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum) សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ រួមនិងលោកជំទាវ ចូ បេស៊ូក (Cho Bae Sook) និងឯកឧត្តម សុង សក់ជុន (Song Seog-jun) សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបការងារ កាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កិច្ច ប្រជុំនេះ មានគោលបំណងបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ហេង សួរ បានសម្តែងការអរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ នៃសាធារណរដ្ឋកូរ៉េ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ក្នុងភាពជាដៃគូយូរអង្វែងក្រោមប្រព័ន្ធអនុញ្ញាតការងារ (EPS)។ ប្រព័ន្ធ EPS មិនត្រឹមតែជួយសម្រួលដល់ពលករកម្ពុជាទៅធ្វើការនៅកូរ៉េប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា កូរ៉េ នឹងបង្កើនចំនួនកូតាទទួលយកពលករកម្ពុជាបន្ថែមទៀត ជាពិសេសពលកជំនាញកម្ពុជាទៅធ្វើការនៅទីនោះ ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលកូរ៉េ មានគោលនយោបាយគាំពារយ៉ាងល្អសម្រាប់ពលករបរទេស ជាពិសេសតាមរយៈមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលជួយសម្រួលដល់ពលករបរទេស និងផ្តល់ភាពកក់ក្តៅដល់ពលករបរទេស។ ក្នុងនោះ ពលករកម្ពុជាដែលធ្វើការនៅកូរ៉េ ក៏ទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកូរ៉េ និងទទួលបាននូវសិទ្ធិ និងឱកាសដូចទៅនឹងពលករកូរ៉េដែរ។

ជាការឆ្លើយតប ឯកឧត្តម យូ សាំងបម បានលើកឡើងថា ទំនាក់ទំនងជាដៃគូរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជាត្រូវបានបង្ហាញតាមរយៈប្រជាជនកម្ពុជា ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ជាពិសេសក៏មានស្រ្តីកម្ពុជាជាច្រើនបានរៀបការជាមួយបុរសកូរ៉េ ដោយកំពុងរស់នៅនិងចូលរួមក្នុងសកម្មភាពសង្គម វប្បធម៌ជាមួយប្រជាជនកូរ៉េ។ ឯកឧត្តមសង្ឃឹមថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញ និងសម្រួលដល់ដំណើរការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ