ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ អំពាវនាវមន្ត្រី និងពលរដ្ឋចូលរួមថែរក្សាវប្បធម៌ប្រពៃណី នៃការស្លៀកពាក់ឱ្យបានសមរម្យ
លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មន្រី្ត ពលរដ្ឋ ផលិតករ សិល្បករ ចូលរួមថែរក្សាវប្បធម៌ប្រពៃណី នៃការស្លៀកពាក់ឱ្យបានសមរម្យ ឱ្យស្របតាមកាលៈទេសៈ រួមទាំងសុជីវធម៌នៃការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ដើម្បីឱ្យសមជាប្រជាជន នៃប្រទេសដែលមានវប្បធម៌ សីលធម៌ និងគុណធម៌ដ៏ល្អប្រពៃ។
ការថ្លែងរបស់លោកជំទាវ នេត្រ ភូម៉ារី យ៉ាងដូច្នេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីសម្លៀកបំពាក់ប្រពៃណីនៅក្នុងពិធីបុណ្យ ពិធីមង្គលការ និងសុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមខ្មែរ, រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកជំទាវ រដ្ឋលេខាធិការ បានបន្តថា កាយវិការ និងសកម្មភាពទាំងអស់នេះ សបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យវប្បធម៌ ដើម្បីជាប្រយោជន៍ដល់មន្ត្រីរាជការជាស្ត្រី ផលិតករ សិល្បករ លោក លោកស្រី ជាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ឱ្យកាន់តែយល់ច្បាស់អំពីការស្លៀកពាក់នៅក្នុងកម្មវិធីប្រពៃណី នៅក្នុងពិធីបុណ្យ មង្គលការ និងសុជីវធម៌ ក្នុងការប្រាស្រ័យទាក់ទងគ្នានៅក្នុងសង្គមខ្មែរយើង។ វប្បធម៌ គឺខ្លួនយើង និងជាអ្វីដែលយើងកំណត់អត្តសញ្ញាណរបស់យើងម្នាក់ៗ។ វប្បធម៌សំដៅលើចំណេះដឹង ជំនឿ ប្រពៃណី ទំនៀមទម្លាប់ របៀបរបបរស់នៅដែលបន្សល់ទុកពីសិល្បៈ និងអក្សរសិល្ប៍ ក្នុងនោះក៏មានប្រពៃណី នៃការស្លៀកពាក់ក្នុងពិធីនានា រួមទាំងការប្រាស្រ័យទាក់ទងគ្នាផងដែរ។
លោកជំទាវ នេត្រ ភូម៉ារី បានបញ្ជាក់ទៀតថា ដើម្បីសម្គាល់នូវអត្តសញ្ញាណនៃប្រជាជាតិមួយបាន គឺគេសម្គាល់លើសម្លៀកបំពាក់ ភាសា អត្តចរិក។ ដូច្នេះ យើងជាប្រជាជននៅក្នុងប្រទេសមួយដែលមានវប្បធម៌ អារិយធម៌ ដ៏សម្បូរបែប ត្រូវប្រើប្រាស់សម្លៀកបំពាក់ឱ្យត្រូវកាលៈទេសៈ។ ដើម្បីលើកតម្លៃដល់វប្បធម៌ និងធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ បានបញ្ជាក់ថា សូមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ត្រូវបន្តបង្កើនកម្មវិធីអប់រំល្អៗឱ្យកាន់តែច្រើនថែមទៀតក្នុងន័យអប់រំសីលធម៌ សុជីវធម៌ រួមទាំងការស្លៀកពាក់ ការប្រើប្រាស់ពាក្យសម្តី កាយវិការ ដើម្បីឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិមួយ ដែលមានអារ្យធម៌ខ្ពង់ខ្ពស់៕ អត្ថបទ រដ្ឋា





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប