ព័ត៌មាន
សម្តេចតេជោហ៊ុន សែន៖ ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នឹងក្លាយជាទំនិញសាធារណៈ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នឹងក្លាយជាទំនិញសាធារណៈមួយដែលជាតិសាសន៍ណាក៏អាចយកទៅប្រើប្រាស់បាន ចូលរួមបាន ស្របទៅតាមទស្សនវិស័យ និងគោលបំណងទាំងឡាយដែលចែងនៅក្នុង «វេទិកាកិច្ចប្រជុំកំពូលសម្រាប់អនាគត» របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤។
ថ្លែងក្នុងពិធីបើក និងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់កម្ពុជា ក៏ដូចជាកូនចៅជំនាន់ ក្រោយដើម្បីថែរក្សានូវប្រវត្តិសាស្រ្ត អត្តសញ្ញាណ និងការខិតខំការពារមរតកសន្តិភាព ដែលកម្ពុជារកបាន ដោយការលំបាក។
សម្តេចបានបន្ថែមទៀតថា គ្រប់ដំណាក់កាលនីមួយៗដែលបានផ្លាស់ប្តូររបបនយោបាយ ការផ្លាស់ប្តូរមេដឹកនាំការប្រកួតប្រជែងមនោគមន៍វិជ្ជា សង្រ្គាមដណ្តើមំណាចជាតិសាសន៍ឯង ប្រល័យពូជសាសន៍ សុទ្ធសឹងតែជាមេរៀនពិតប្រាកដ ដែលកើតឡើងចំពោះប្រទេសដ៏កម្សត់របស់យើង ខណៈបទពិសោធន៍ទាំងនេះហើយ ដែលធ្វើឲ្យយើង(កម្ពុជា) កសាងបាននូវភាពធនក្នុងការឆ្លើយតបទៅ នឹងវិបត្តិនានាក្នុងប្រវត្តិសាស្រ្ត, ក្នុងការកសាងសន្តិភាព, ការផ្សះផ្សារ, ការអត់ឱន, ការបង្រួបបង្រួមដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃសង្គមជាតិរបស់កម្ពុជា និងដើម្បីកសាងបាននូវគ្រឹះមូលដ្ឋាននៃប្រជាជាតិ ក្នុងដំ ណាក់កាលនៃអន្តរកាល ការធ្វើសមាហរណកម្មនៅក្នុងសម័យបច្ចេកវិទ្យាទំនើប ប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់អរិយធម៌ថ្មីរុងរឿង និងយូរអង្វែងជាដើម។
ក្នុងពិធីបើកនិងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន រំពឹងផងដែរថា សសរស្តម្ភសំខាន់ៗទាំងប្រាំ រួមមាន ១ការទប់ស្កាត់ជម្លោះ, ២ ដំណើរការកសាងសន្តិភាព និង ការសម្របសម្រួលល្អ, ៣យុត្តិធម៌អន្តរកាល, ៤ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ, និង៥សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយទៅជាទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាមលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូលផងដែរ៕ អត្ថបទ៖ បាន ចក់



-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន7 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត