ព័ត៌មាន
ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសានជើងទី៩ ប្រព្រឹត្តទៅដោយជោគជ័យ និងការជឿជាក់លើរាជរដ្ឋាភិបាល អំពីកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
ភ្នំពេញ៖ ដំណើរទស្សនកិច្ចតាមក្រវាត់ព្រំដែនប៉ែកឦសាន ជើងទី៩ ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី រយៈពេលមួយយប់ពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ និងការជឿជាក់លើរាជរដ្ឋាភិបាល អំពីកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែក្រវាត់ព្រំដែនទិសឦសាន សម្រាប់ជើងទី៩ នេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន និងបង្គោលព្រំដែនដែលបន្សល់ទុកតាំងពីសម័យបារាំង អាយុកាលជិត ១០០ឆ្នាំ (៩៥ឆ្នាំ) នៅខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងគត់មត់។
លើសពីនេះ ប្រជាពលរដ្ឋក៏បានទស្សនារមណីយដ្ឋានអកបឹងកន្សែង រមណីយដ្ឋានបឹងយក្សឡោម និងក៏បានមើលើញដោយផ្ទាល់នូវស្ថានភាពនៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន និងការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយមានការអភិវឌ្ឍជាក់ស្តែង និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់៕















-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន16 hours agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ