ព័ត៌មាន
សមាគមយុវជនធ្វើបាន នាំយកអំណោយសៀវភៅរបស់សម្តេចតេជោ “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន” ចែកជូននិស្សិត
ភ្នំពេញ៖ សមាគមយុវជនធ្វើបាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកសៀវភៅដែលមានចំណងជើងថា “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន” ចែកជូននិស្សិតសាលាស្តេលាអន្តរជាតិ។
លោក ទុំប៉ែន វីរៈវិទូ ប្រធានសមាគមយុវជនធ្វើបាន បានដឹកនាំក្រុមការងារ និងនាំយកសៀវភៅ ដែលនិពន្ធទាក់ទងនឹង “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន” ចែកជូននិស្សិតសាលាស្តេលាអន្តរជាតិ ដើម្បីជាចំណេះដឹង និងស្វែងយល់ពីតថភាពក្នុងពេលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២។
លោក ទុំប៉ែន វីរៈវិទូ ថ្លែងថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា។ តម្លៃរបស់វាស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាតចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។
លោក ថ្លែងបន្តថា បើតាមការកត់ត្រារបស់សៀវភៅនេះ ដែលយើងបានអាន បានដឹង គឺមានការប៉ុនប៉ងធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន ដល់ទៅ៥ដង។ ក៏ប៉ុន្ដែវត្តមាននៃសៀវភៅនេះ មានន័យថា ព្រឹត្តិការណ៍ទាំងឡាយដែលកើតឡើងជាពិសេសការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន ត្រូវបានកត់ត្រាទុកយ៉ាងគត់មត់ដើម្បីទុកឱ្យកូនខ្មែរ បានដឹងតរៀងទៅច្រើនជំនាន់តទៅមុខទៀត។
សៀវភៅមួយក្បាលនេះ មានអត្ថន័យ មានតម្លៃធំធេងណាស់ គឺជាឯកសារតែមួយគត់ដែលបានកត់ត្រារឿងរ៉ាវព្រឹត្ដិការណ៍ទាំងឡាយពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតយកអាយុជីវិតសម្ដេចតេជោ ពីសំណាក់ដៃគូប្រគួតប្រជែងនយោបាយ។ តាមរយៈសៀវភៅមួយនេះ យើងបានឃើញពីគុណតម្លៃរបស់សម្ដេចតេជោ ហ៊ុន សែន កាន់តែខ្លាំងឡើង បានឃើញពីការលះបង់គ្រប់បែបយ៉ាង ការប្រឈរមុខចំពោះឧបសគ្គអំពីបញ្ហាធំៗ ជាពិសេសការប៉ុនប៉ងដល់អាយុជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន។
នាឱកាសនោះ លោក ទុំប៉ែន វីរៈវិទូ បានថ្លែងអំណរគុណដល់សាលាស្តេលាអន្តរជាតិដែលបានរួមចំណែករៀបចំកម្មវិធីនេះឡើងសម្រាប់ឱ្យនិស្សិតដែលជាយុវជនបានទទួលនូវចំណេះដឹងថែមទៀតពីប្រវត្តិសាស្រ្តរបស់មេដឹកនាំកម្ពុជា ដែលនាំឱ្យកម្ពុជាមានសុខសន្តិភាពពិតប្រាកដមកដល់បច្ចុប្បន្ន។
ប្រធានសមាគមយុវជនធ្វើបាន បានស្នើឱ្យយុវជនខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងគោលការណ៍បដិវត្តន៍ឱស្សាហ៍កម្មបច្ចេកវិទ្យា ក្នុងការបង្កើនការងារដល់យុវជន ព្រមទាំងកំណើនសេដ្ឋកិច្ចជាតិ។











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី