ព័ត៌មាន
សម្ដេចធិបតី អំពាវនាវដល់អ្នកវិនិយោគចូលរួមសរសេរជំពូកអច្ឆរិយភាពសេដ្ឋកិច្ច តំបន់អាស៊ីនៅកម្ពុជា
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកវិនិយោគចូលរួមសរសេរជំពូកអច្ឆរិយភាពសេដ្ឋកិច្ចតំបន់អាស៊ីនៅកម្ពុជា តាមរយៈការចូលរួមមកវិនិយោគនៅកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានប្រជាជនក្មេងច្រើនជាងគេនៅអាស៊ី ដោយ ២ភាគ៣ នៃប្រជាជនមានអាយុក្រោម ៣៥ ឆ្នាំ ជាមួយគ្នានេះ កម្ពុជា ក៏មានប្រជាជនរាប់លាននាក់ មានគំនិតភ្លឺស្វាង មានគំនិតច្នៃប្រឌិតខ្ពស់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងអនុវត្តកម្មវិធីបង្កើនមូលធនមនុស្សតាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់ជ្រុងជ្រោយដល់យុវជនចំនួន ១,៥ លាននាក់។ ចំណែកសិស្ស និស្សិតរបស់កម្ពុជាជាច្រើន ក៏ជាធនធានសំខាន់កំពុងទទួលបានករចាប់អារម្មណ៍ និងទទួលបានពានរង្វាន់ជាបន្តបន្ទាប់លើការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងឌីជីថលផងដែរ។
សម្ដេចធិបតីបញ្ជាក់ថា ធនធានមនុស្សរបស់កម្ពុជាទាំងនេះ គឺជាកម្លាំងចលករ ក្នុងការបង្កើតនូវភាពជោគជ័យលើអាជីវកម្ម ផ្ដល់នូវទស្សនថ្មីៗដល់អាជីវកម្ម និងអ្នកធុរកិច្ចដែលមកវិនិយោគនៅកម្ពុជា។ តាមរយៈនេះសម្ដេចធិបតីបានអំពាវនាវដ៏បណ្ដាវិនិយោគិនចូលរួមវិនិយោគនៅកម្ពុជាដើម្បីចូលរួមសរសេរជំពូកបន្ទាប់នៃអច្ឆរិយភាពសេដ្ឋកិច្ចរបស់តំបន់អាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយរួមគ្នាកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
សូមជម្រាបថា តាមលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានកំណើនប្រមាណ ៥.៥% ដែលគាំទ្រដោយការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យដឹកជញ្ជូន និងការបន្តចលនាការ (កម្រើកឡើងវិញ) នៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈដែលវិស័យសំណង់-អចលនទ្រព្យនៅបន្តកំណើនទាប។ ទោះបីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤នេះ ទាបជាងការរំពឹងទុកពីដើមឆ្នាំក្តី ក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់ និងសកល និងនៅតែល្អជាងឆ្នាំ ២០២៣ កន្លងទៅ។ សម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនក្នុងរង្វង់ ៥.៧៥% ដែលបន្តគាំទ្រដោយវិស័យបម្រើដល់ការនាំចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម៕អត្ថបទ៖ វ៉ន ដារ៉ា


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី