ព័ត៌មានអន្តរជាតិ
កងកម្លាំងប៉ាគីស្ថាន បើកការវាយឆ្មក់ទាំងកណ្តាលអធ្រាត្រលើអ្នកគាំទ្រលោក Imran Khan
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កងកម្លាំងសន្តិសុខរបស់ប៉ាគីស្ថាន បានបើកការវាយឆ្មក់នៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធ (២៧ វិច្ឆិកា) នេះ លើអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីកំពុងជាប់ពន្ធនាគារ លោក Imran Khan ដែលបានសម្រុកចូលរដ្ឋធានីទាមទារឱ្យមានការដោះលែងលោកកាលពីថ្ងៃអង្គារ ដោយមានការចាប់ខ្លួនរាប់រយនាក់នាក់ នៅក្នុងទិដ្ឋភាពដ៏វឹកវរ។

ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងអ៊ីស្លាម៉ាបាដ កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីក្បួនរថយន្តដឹកនាំដោយភរិយារបស់លោក Khan បានទម្លុះរបាំងសន្តិសុខជាច្រើនជាន់រហូតដល់ជិតតំបន់ក្រហម ដែលមានការការពារយ៉ាងខ្លាំងក្លារបស់ទីក្រុង។

តំបន់ក្រហម ដែលយាមកាមដោយកងកម្លាំងទាហានយ៉ាងច្រើននោះ មានការិយាល័យ និងអគារសំខាន់ៗរបស់រដ្ឋ រួមទាសភា និងក្រុមបេសកម្មបរទេសផងដែរ។ យ៉ាងហោចណាស់មនុស្ស ៦នាក់ រួមទាំងទាហានប៉ារ៉ាចំនួន ៤នាក់ត្រូវបានសម្លាប់ មុនពេលការវាយឆ្មក់នៅយប់ថ្ងៃអង្គារ បានចាប់ផ្តើម។

ទូរទស្សន៍ក្នុងស្រុក Geo News និង ARY បានរាយការណ៍ថា ការវាយឆ្មក់ដ៏ធំមួយត្រូវបានបើកដោយកងកម្លាំងសន្តិសុខ លើកណ្តាលទីក្រុងអ៊ីស្លាម៉ាបាដ ជាទីដែលភ្លើងបំភ្លឺផ្លូវត្រូវបានបិទ ហើយឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានបាញ់លើហ្វូងបាតុករ ខណៈការប្រមូលផ្តុំតវ៉ាត្រូវបានរំសាយស្ទើរតែទាំងស្រុងហើយ៕
-
PR NEWS6 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា5 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង