ព័ត៌មាន
អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិនបង្កើតកំពង់ផែនៅលើទឹកដីតាកែវ
តាកែវ៖ នៅក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសចិននិងបានជួបជាមួយក្រុមអ្នកវិនិយោគចិន ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមកសិក្សា និងបណ្តាក់ទុកវិនិយោគកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងព្រែកជីកហ្វូណនតេជោ ។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនហុងចូវ ស្ទៀលស្រ្ទាក់ឈើ Hangxaio Stell Structure នៅទីក្រុងសៀងហៃ ប្រទេសចិន នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងអំពីសក្ដានុពលសំខាន់ៗរបស់ខេត្តតាកែវទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ដោយបច្ចុប្បន្នខេត្តតាកែវ មានផ្លូវដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែកនិងផ្លូវអាកាស់ ដូច្នោះប្រសិនបើក្រុមហ៊ុនចិនចង់បង្កើតកំពុងផែគួតែមកបង្កើតកំពង់ផែនៅតាមបណ្ដោយព្រែកជីកហ្វូណន ព្រោះព្រែកជីកហ្វូណននេះក៏មនការរួចំណែកពីរដ្ឋាភិបាលចិនផងដែរ ហើយឆ្លងកាត់ខេត្តតាកែវចំនួន ៥៧គីឡូម៉ែត្រ។ ការបង្កើតកំពង់ផែនៅក្នុងខេត្តតាកែវជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវជាចំណុចកណ្តាលមួយដែលមានរោងចក្រសហគ្រាសយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។
ឯកឧត្តមអភិបាលខេត្តតាកែវក៍បានលើកឡើងពីសក្ដានុពលវិស័យកសិកម្មនៅក្នុងខេត្ត ដោយខេត្តមានផ្ទៃដីសម្រាប់បង្ករបង្កើនផលចំនួនជាង២២ម៉ឺនហិចតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី៤តោនទៅ៨តោនក្នុងមួយហិចតា។ កសិផលស្រូវដែលមានទំហំដ៏ច្រើនរបស់ខេត្ត មានការពិបាកក្នុងការដឹកជញ្ជូន ហើយបើមានកំពង់ផែនៅក្នុងខេត្តពិតជាបង្កលក្ខណៈងាយស្រួលក្នុងការដឹកកសិកផលចេញទៅលក់នៅក្រៅប្រទេស។
ដោយសារខេត្តតាកែវជាខេត្តដែលមានសក្ដានុពលខាងវិស័យកសិកម្មនិងការចញ្ចឹមសត្វ ឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានស្នើអោយក្រុមហ៊ុនចិនចូលមកសិក្សាវិស័យចិញ្ចឹមសត្វផងដែរ ព្រោះនោះខេត្តតាកែវជាខេត្តមួយដែលមានការចញ្ចឹមសត្វច្រើន និងជាខេត្តដែលផ្គត់ផ្គង់សាច់សត្វដល់ទីផ្សារកម្ពុជាដ៏ធំមួយផងដែរ។
ជាការឆ្លើយតប ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានយល់ព្រមតាមការស្នើសុំរបស់ ភាគីខេត្តតាកែវ ហើយក្រុមហ៊ុននិងបញ្ជូនតំណាងក្រុមហ៊ុន Hangxaio Steel Structure របស់ចិនមួយ ចុះមកទស្សនៈកិច្ចសិក្សាដោយផ្ទាល់ នៅក្នុងខេត្តតាកែវ ពិសេសតំបន់ដែលឯកឧត្តមអភិបាលខេត្ត ស្នើសុំវិនិយោគកំពង់ផែ ៕








-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ